មេដឹកនាំក្រុមហ៊ួទីនៅយេម៉ែន ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើអាកាសយានដ្ឋានទីក្រុងសាណា

2025/05/29 05:34:57 pm        87

មេដឹកនាំក្រុមក្រុមហ៊ួទី នៅប្រទេសយេម៉ែន លោក Abdul-Malik al-Houthi បានថ្កោលទោសចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានដាក់គោលដៅលើអាកាសយានដ្ឋានអន្តរជាតិ សាណា(Sanaa) កាលពីថ្ងៃពុធ ទី២៨ ឧសភា បណ្តាលឱ្យមានការបំផ្លាញយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Yemenia Airways និងធ្វើឲ្យរំខានដល់ប្រតិបត្តិការ។

ក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក al-Houthi បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ក្រុមលោក ចំពោះពលរដ្ឋប៉ាឡេស្ទីន។ លោក al-Houthi និយាយថា «ការឈ្លានពានរបស់អ៊ីស្រាអែលទៅលើអាកាសយានដ្ឋានសាណា(Sanaa) នៅថ្ងៃនេះ មានគោលបំណងដាក់សម្ពាធលើគោលជំហរជាគោលការណ៍របស់ប្រទេសយើងក្នុងការគាំទ្រប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានគេជិះជាន់»។

អ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារលើគោលដៅរបស់ក្រុមហ៊ួទី រួមទាំងយន្តហោះនៅសល់ចុងក្រោយដែលត្រូវបានប្រើប្រាស់ដោយក្រុមនេះ នៅអាកាសយានដ្ឋានអន្តរជាតិ Sanaa បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនៅយេម៉ែនបានបាញ់មីស៊ីលចូលទៅអ៊ីស្រាអែល កាលពីមួយថ្ងៃមុននេះ។

អាកាសយានដ្ឋាននេះ ជាអកាសយានដ្ឋានធំបំផុតនៅក្នុងប្រទេសយេម៉ែន ហើយបានដំណើរការឡើងវិញកាលពីសប្តាហ៍មុន បន្ទាប់ពីបានជួសជុលបណ្តោះអាសន្ន និងស្តារផ្លូវរត់ឡើងវិញ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលក្នុងពេលកន្លងមក។ អាកាសយានដ្ឋាននេះ ត្រូវបានប្រើប្រាស់ជាសំខាន់ដោយយន្តហោះរបស់អង្គការសហប្រជាជាតិ ហើយយន្តហោះនេះត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល។ យន្តហោះចំនួនបីគ្រឿងផ្សេងទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ Yemenia Airways ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារកាលពីដើមខែនេះ។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        3
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm