លោក Trump ទំនងជាកំណត់ពេលវេលាពីរសប្តាហ៍សម្រាប់លោក Putin ចំពោះសង្រ្គាមអ៊ុយក្រែន

2025/05/29 05:46:02 pm        94

ប្រធានាធិបតីអាមេរិក លោក Donald Trump ទំនងជាបានកំណត់កាលបរិច្ឆេទរយៈពេលពីរសប្តាហ៍សម្រាប់លោក Vladimir Putin ដោយគំរាមឆ្លើយតបផ្សេងៗទៀត ប្រសិនបើសមភាគីរុស្ស៊ីនៅតែមិនស្ដាប់លោក។ 

នៅពេលវិមានក្រឹមឡាំងបង្កើនការវាយប្រហារលើអ៊ុយក្រែន លោក Trump ត្រូវបានសួរនៅក្នុងការិយាល័យប្រធានាធិបតី Oval កាលពីថ្ងៃពុធសប្ដាហ៍នេះថា តើរូបលោកគិតថាលោក Putin ចង់បញ្ចប់សង្រ្គាមដែរឬទេ។

លោក Trump បានប្រាប់អ្នកសារព័ត៌មានថា លោកមិនអាចប្រាប់ពីរឿងនោះបានទេ ប៉ុន្តែលោកនឹងប្រាប់ក្នុងរយៈពេលប្រហែលពីរសប្តាហ៍ទៀត ស្របពេលមានការរិះគន់ជាសាធារណៈជាច្រើនពីលោក Trump លើលោក Putin ។

ចាប់តាំងពីថ្ងៃអាទិត្យមក លោក Trump បានបង្ហោះសារជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយនិយាយថាលោក Putin ពិតជាផ្ដេសផ្ដាសខ្លាំងណាស់ ហើយកំពុងប្រលែងលេងជាមួយភ្លើង បន្ទាប់ពីរុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែន។សម្ដីរបស់លោកបានរុញឲ្យមានការវាយបកវិញពីរុស្ស៊ីដោយនិយាយថាលោក Trump មានអារម្មណ៍ឆេវឆាវហួសហេតុ។

ការទម្លាក់គ្រាប់បែកដោយរុស្សីត្រូវបានគេនិយាយថាជាការវាយប្រហារដ៏ធំ និងសាហាវបំផុតចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមមកទល់នឹងពេលនេះនៅក្នុងឆ្នាំទីបួនរបស់ខ្លួន។

ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Kyiv របស់អ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់ និងរាប់សិបនាក់ទៀតរងរបួស រួមទាំងកុមារផងដែរកាលពីចុងសប្តាហ៍មុន។

ហើយកាលពីថ្ងៃពុធសប្ដាហ៍នេះដែរ រុស្ស៊ីនៅតែបន្តការវាយប្រហារដោយគ្មានសញ្ញានៃការថយចុះឡើយ ។លោក Trump ថាលោកមានការខកចិត្តចំពោះលោកPutin ចំពោះការទម្លាក់គ្រាប់ជាបន្តបន្ទាប់ក្នុងការរិះគន់ជាថ្មីលើលោក Putin ខណៈសង្គ្រាមកាន់តែក្ដៅ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        21
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        15
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm