អ៊ីរ៉ង់ អាចផ្អាកចម្រាញ់អ៊ុយរ៉ានីញ៉ូម បើអាមេរិកយល់ព្រមលើសិទ្ធិនុយក្លេអ៊ែរ និងដោះលែងមូលនិធិដែលបង្កក

2025/05/29 05:49:22 pm        107

យោងតាមប្រភពផ្លូវការពីររបស់អ៊ីរ៉ង់បាននិយាយ អ៊ីរ៉ង់ អាចនឹងផ្អាកការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ប្រសិនបើសហរដ្ឋអាមេរិកដោះលែងមូលនិធិអ៊ីរ៉ង់ដែលកំពុងបង្កក និងទទួលស្គាល់សិទ្ធិរបស់ទីក្រុងតេអេរ៉ង់ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមសម្រាប់ការប្រើប្រាស់ស៊ីវិល ក្រោមកិច្ចព្រមព្រៀងនយោបាយ ដែលអាចនាំទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាន់តែទូលំទូលាយ ។

ប្រភពដែលស្និទនឹងក្រុមចរចា បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ការយោគយល់ផ្នែកនយោបាយជាមួយសហរដ្ឋអាមេរិក អាចឈានដល់ក្នុងពេលឆាប់ៗនេះ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនទទួលយកលក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់។ ប្រភពមួយក្នុងចំណោមប្រភពជាច្រើន បាននិយាយថាបញ្ហានេះមិនទាន់ត្រូវបានពិភាក្សានៅឡើយទេ ក្នុងអំឡុងពេលចរចាជាមួយសហរដ្ឋអាមេរិក។

ប្រភពបាននានាប្រាប់សារព័ត៌មានរ៉យទ័រថា ក្រោមការរៀបចំនេះ ទីក្រុងតេអេរ៉ង់នឹងបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរយៈពេលមួយឆ្នាំ ការដឹកជញ្ជូនផ្នែកនៃស្តុកដែលបានចម្រាញ់ក្នុងចំនួនដ៏ច្រើនបស់ខ្លួនទៅបរទេស ឬបំប្លែងទៅជាបន្ទះឥន្ធនៈសម្រាប់គោលបំណងនុយក្លេអ៊ែរស៊ីវិល។

ការផ្អាកបណ្ដោះអាសន្នក្នុងការចម្រាញ់បន្ថែម នឹងក្លាយជាមធ្យោបាយមួយដើម្បីយកឈ្នះលើការជាប់គាំងជុំវិញការប៉ះទង្គិចគ្នាលើបន្ទាត់ក្រហម បន្ទាប់ពីកិច្ចចរចាចំនួនប្រាំជុំរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi និងបេសកជនមជ្ឈិមបូព៌ារបស់លោកTrump គឺលោក Steve Witkoff ដើម្បីដោះស្រាយជម្លោះអស់ជាច្រើនទសវត្សរ៍លើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        7
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        127
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm