បេសកជនរុស្ស៊ីប្រចាំUN និយាយថា អ៊ីស្រាអែលនៅតែបន្តឡោមព័ទ្ធហ្កាហ្សា ទោះបីជាមិនតឹងតែងដូចពីមុនក៏ដោយ

2025/05/29 09:36:10 pm        144

បេសកជនរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzya បាននិយាយថា អ៊ីស្រាអែលជាធរមាននៅតែបន្តការឡោមព័ទ្ធតំបន់ហ្គាហ្សា ទោះបីជាខ្លួនបានផ្តល់សម្បទានខ្លះក៏ដោយ។

លោកបានថ្លែងនៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីមជ្ឈិមបូព៌ាថា៖«ការបិទផ្លូវមនុស្សធម៌នៃតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែល បានដាក់កាលពីថ្ងៃទី ០២ ខែមីនា កំពុងបង្កឲ្យមានការឈឺចាប់ដែលមិនអាចនិយាយបានដល់ប្រជាជនប៉ាឡេស្ទីន និងចំណាប់ថ្នូរដែលនៅតែជាប់ឃុំឃាំង។ ទោះបីជាសម្បទានតិចតួចមួយចំនួនដោយភាគីអ៊ីស្រាអែល ដែលកាលពីសប្តាហ៍មុន បានអនុញ្ញាតឲ្យរថយន្តដឹកទំនិញចំនួន ៤០០គ្រឿងចូលក៏ដោយ ក៏ការបិទផ្លូវ កំពុងនៅជាធរមាន ខណៈជំនួយដែលអនុញ្ញាតឲ្យចូលនោះ គឺហាក់ដូចការធ្លាក់ចូលទៅក្នុងមហាសមុទ្រ ដោយសារតម្រូវការដ៏ច្រើនលើស លប់។

លោក Nebenzya បានលើកឡើងថា មុនពេលការឡោមព័ទ្ធ យ៉ាងហោចណាស់រថយន្តដឹកទំនិញចំនួន ៦០០គ្រឿង ត្រូវបានតម្រូវឲ្យចូលជារៀងរាល់ថ្ងៃ ដើម្បីកែលម្អស្ថានភាពមនុស្សធម៌ នៅក្នុងតំបន់ហ្កា ហ្សា។

លោកបាននិយាយថា៖«ឥឡូវនេះ ស្ថានការណ៍ គឺកាន់តែមហន្តរាយថែមទៀត៖ ស្បៀងអាហារកំពុងអស់ ស្តុកថ្នាំ និងសម្ភារៈពេទ្យភាគច្រើន បានអស់។ មានការខ្វះខាតប្រេងយ៉ាងធ្ងន់ធ្ងរ ដើម្បីដំណើរការហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។ ប្រជាជនកំពុងអស់សង្ឃឹមយ៉ាងខ្លាំង»។

យោងតាមលោក Nebenzya បានឲ្យដឹងថា អង្គការមនុស្សធម៌ដែលធ្វើការនៅក្នុងដែនដីនេះ «ប្រកាសជាឯកច្ឆន្ទអំពីការត្រៀមខ្លួនរបស់ពួកគេ ហើយសំខាន់បំផុត គឺលទ្ធភាពរបស់ពួកគេ ក្នុងការផ្តល់ឲ្យអ្នកស្រុកនៅតំបន់ហ្កាហ្សានូវទំនិញ និងសេវាកម្មជាមូលដ្ឋានទាំងអស់ភ្លាមៗ នៅពេលដែលអ៊ីស្រាអែល ដកការបិទផ្លូវ ហើយបដិសេធមិននិយាយអំពីឧបសគ្គថ្មីចំពោះការផ្តល់ និងការចែកចាយជំនួយ»។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        39
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        39
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm