ទាហានកូរ៉េខាងត្បូង ច្រឡំបាញ់កាំភ្លើងយន្តសំដៅព្រំដែនអន្តរកូរ៉េ

2025/05/29 09:43:22 pm        203

យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទាហានរបស់ខ្លួនម្នាក់ ដែលឈរជើងនៅអង្គភាពជួរមុខ ក្បែរព្រំដែនអន្តរកូរ៉េ បានបាញ់កាំភ្លើងយន្តដោយចៃដន្យ ទៅកាន់ប្រទេសកូរ៉េខាងជើង កាលពីដើមសប្តាហ៍នេះ ដែលជំរុញឲ្យកងទ័ពធ្វើការផ្សាយតាមរលកធាតុអាកាស ដើម្បីជូនដំណឹងដល់កូរ៉េខាងជើងអំពីឧបទ្ទវហេតុនេះ។

យោធាបាននិយាយថា ទាហានរូបនេះ បានច្រឡំបាញ់កាំភ្លើងយន្តធុន K6 ចំនួនមួយគ្រាប់ចេញពីអង្គភាពក្រៅប៉ុស្តិ៍ជួរមុខទូទៅ ក្នុងទីក្រុង Yangju មានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រភាគខាងជើងទីក្រុងសេអ៊ូល នៅម៉ោងប្រហែល ៥ ល្ងាច។

លោក Yang Seung-kwan អ្នកនាំពាក្យរបស់អគ្គសេនាធិការចម្រុះ (JCS) បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់ថា៖«អង្គភាពរៀងៗខ្លួន បានធ្វើការផ្សាយតាមរលកធាតុអាកាសភ្លាមៗ ទៅកាន់កូរ៉េខាងជើង ដើម្បីជូនដំណឹងអំពីឧបទ្ទវហេតុនេះ ហើយរហូតមកដល់ពេលនេះ មិនមានចលនាខុសពីធម្មតាណាមួយដោយយោធាកូរ៉េខាងជើង ត្រូវបានគេឃើញនោះទេ»។

ឧប្បត្តិហេតុកាលពីថ្ងៃពុធ បានកើតឡើងប្រហែលមួយខែ បន្ទាប់ពីទាហានកូរ៉េខាងត្បូងម្នាក់ បានច្រឡំបាញ់កាំភ្លើងធំធុន K6 ចំនួនមួយគ្រាប់ ចេញពីប៉ុស្តិ៍យាមមួយ នៅខាងក្នុងតំបន់គ្មានយោធា ដែលខ័ណ្ឌចែក កូរ៉េទាំងពីរ ក្នុងតំបន់ Cheorwon មានចម្ងាយប្រហែល ៧០ គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីនេះ។

លោក Yang ដែលជាមន្ត្រីនៃអគ្គសេនាធិការចម្រុះ បាននិយាយថា យោធាបានបើកការស៊ើបអង្កេតលើករណីនេះ ហើយនឹងពិនិត្យមើលវិធានការ ដើម្បីទប់ស្កាត់ឧប្បត្តិហេតុស្រដៀងគ្នានេះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        61
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        90
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm