បណ្ឌិត សុខ ទូច ទាមទារឲ្យអ្នកទន្ទ្រានដីព្រៃលិចទឹកជុំវិញបឹងទន្លេសាបត្រូវស្មោះត្រង់ ខណៈរបាយការណ៍ទន្ទ្រាន​ផ្ទុយគ្នា​

2021/12/18 01:19:07 pm        301

ភ្នំពេញ៖ ក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី១៦ កាលពីថ្ងៃទី១៧ ខែធ្នូម្សិលមិញនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្ញើសារទាមទារឲ្យអ្នកទន្រ្ទានដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ទាំងអស់ត្រូវមានភាពស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល និងប្រជាជន ខណៈរបាយការណ៍ទន្ទ្រានបែរជាមានភាពផ្ទុយគ្នា។

ក្នុងពេលគណៈកម្មការអន្តរក្រសួងដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋ​មន្រ្តី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្រាវជ្រាវការទន្ទ្រានកាន់កាប់ខុសច្បាប់​ព្រៃលិច​ទឹកជុំវិញ​បឹងទន្លេសាបនោះ ​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច​ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្នុងនាមជាអ្នកស្រាវជ្រាវដែលបានបញ្ជូនរបាយការណ៍ជូនសម្តេចតេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី បាន​សម្តែងការហួសចិត្តចំពោះរបាយការណ៍ចេញពី​ខេត្តមួយចំនួន​ជុំវិញបឹង​ទន្លេសាប ក្រោយពីទំហំនៃការកាប់​ទន្ទ្រាន​បែរជាមានភាពផ្ទុយគ្នាទៅវិញ។

ឯកឧត្តម បានបញ្ជាក់ថា​ ជាក់ស្តែងការកាប់ទន្ទ្រានព្រៃលិចទឹកក្នុងខេត្តកំពង់ធំ​ មាន​ទំហំ​ជាង ១០​ម៉ឺនហិកតា ​ខណៈការស្រាវជ្រាវរកឃើញការទន្ទ្រានត្រឹមទំហំជាង ៣ពាន់ហិកតាប៉ុណ្ណោះ។ ជុំវិញបញ្ហានេះ ​ឯកឧត្តម បានទាមទារឲ្យអ្នកដែលកាន់កាប់ព្រៃលិចទឹកមាន​ភាពស្មោះត្រង់​ចំពោះ​ប្រជាជនកម្ពុជា ​និងរាជរដ្ឋាភិបាល។

គិតមកទល់ពេលនេះ តាមរយៈអង្គភាពប្រឆាំងអំពើពុករលួយបានស្រាវជ្រាវ និងចាប់ខ្លួន​ទៅ​លើ​បុគ្គល​ចំនួនចំនួន៣រូប ដូចជា លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង​ លោក ស៊ុ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោក កែវ ណារុន នាយការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង ​ខណៈអាជ្ញាធរតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបបានឃាត់ខ្លួនជាបន្តបន្ទាប់។

សូមរំលឹកថា ​កាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅ ​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី បានបញ្ជា​ឲ្យ​រដ្ឋមន្រ្តីពាក់ព័ន្ធ ​និងអភិបាលខេត្តក្នុងភូមិសាស្រ្តបឹងទន្លេសាបត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាប​ជា​បន្ទាន់ ​ចំពោះជនខិលខូចមួយចំនួន​ ដែលលួចកាប់ព្រៃលិចទឹក ​និងវាទទីយកដីមួយចំនួន ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

បន្ទាប់ពីនោះ​ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពី ការកំណត់ដែនព្រៃលិចទឹកប្រមាណ​ ៦៥ម៉ឺនហិកតា ​ស្ថិតក្នុងខេត្តចំនួន៦ជុំវិញបឹងទន្លេសាប រួមមាន ​ខេត្តកំពង់ឆ្នាំង ​ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប​ និង​កំពង់ធំ៕

អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        330
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm