វិទ្យាស្ថាន PSD វៀតណាម សន្យាបន្ដកិច្ចសហការ​ជាមួយ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀនកម្ពុជាលើការងារបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

2025/05/29 10:55:03 pm        478

វិទ្យាស្ថានសម្រាប់ការស្រាវជ្រាវ និងការអនុវត្តការទប់ស្កាត់គ្រឿងញៀនរបស់វៀតណាម ដែល​ហៅ​កា​ត់ថា PSD បានសន្យា​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​​កម្ពុជា លើការងារបន្សាប ព្យាបាល និងស្តានិតិសម្បទាឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បី​ធ្វើ​យ៉ាង​ណាកសាងធនធានមនុស្ស ចូលក្នុងសង្គមវិញ។

នៅក្នុងកិច្ចជំនួបជាមួយ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ លោក​បណ្ឌិត LE TRUNG TUAN ប្រធានក្រុមប្រឹក្សាស្ថាបនិកនៃPSDគ្រុប និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​គ្រប់​គ្រង នៃវិទ្យាស្ថាន PSD សម្រាប់ការស្រាវជ្រាវ និងការអនុវត្តការទប់ស្កាត់គ្រឿងញៀន ប្រទេស​វៀតណាម PSD គ្រុបត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៣ ហើយ PSD បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ និងវិធីសាស្ត្រក្នុងការងារបន្សាបព្យាបាល និងស្តារនីតិសម្បទា​អ្នក​ញៀន​គ្រឿង​ញៀន​ និង​ត្រូវ​បាន​ទទួលស្គាល់ពីរដ្ឋាភិបាលប្រទេសវៀតណាមលើការងាររបស់ខ្លួន រហូតរដ្ឋាភិបាល​វៀតណាម​ឲ្យ​ជួយលើការពាក់ព័ន្ធនឹងគ្រឿងញៀនក្នុងប្រទេសវៀតណាម។

នៅចំពោះមុខប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា LE TRUNG TUAN បាន​បង្ហាញ​នូវ​ការគាំទ្រ និងឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋ​មន្ត្រី ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននៅកម្ពុជា លោកសន្យាថា នឹងផ្គត់ផ្គង់រាល់ឯកសារទាំងអស់ ដែល​ពាក់ព័ន្ធការស្រាវជ្រាវរបស់វិទ្យាស្ថាន PSD របស់វៀតណាម មកឲ្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំ​ង​គ្រឿងញៀន ដើម្បីជាទុនទុកក្នុងការប្រើប្រាស់ក្នុងការងារបន្សាប ព្យាបាល និងស្តារ​នីតិ​សម្បទា​អ្នក​ញៀន​គ្រឿងញៀន។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានបង្ហាញ​អំពី​ជំហរ​បស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងអាណត្តិថ្មីនេះ ដែលផ្ដល់អាទិភាពលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុង​នោះ​បាន​រៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដាក់​ចេញ​គោល​នយោបាយមុតស្រួច ព្រមទាំងវិធីសាស្ដ្រនានា ដើម្បីឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន កាន់​តែ​មានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។

ឯកឧត្តម​សន្ដិបណ្ឌិតបានលើកឡើងទៀតថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥នេះ បើទោះបី​កម្ពុជា​មាន​បញ្ហាប្រឈមមួយចំនួនក៏ដោយ ប៉ុន្ដែអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏​ដូច​ជា​រាជ​រដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់គ្រប់វិធានការសំខាន់នានា រួមមានវិធានការទប់ស្កាត់ ការ​លើក​កម្ពស់​ការផ្សព្វផ្សាយអប់រំ និងវិធានការច្បាប់យ៉ាងមុតស្រួចគ្មានការលើកលែង ដែល​ធ្វើ​ឲ្យ​បញ្ហា​គ្រឿង​ញៀននៅកម្ពុជាបច្ចុប្បន្នមានការថមថយផងដែរ។

យ៉ាងណាក៏​ដោយ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន យល់​ឃើញ​ថា ទាមទារឲ្យមានកិច្ចសហការបន្ថែម ពិសេសការចូលរួមរបស់វិស័យឯកជន ដើម្បី​វិនិយោគ​លើ​ការផ្សព្វផ្សាយអប់រំឲ្យបានទូលំទូលាយ និងមានការចាប់អារម្មណ៍ ទាន់សម័យ ព្រម​ទាំង​ការ​ព្យាបាល ស្ដារនីតិសម្បទាឲ្យមានប្រសិទ្ធភាព សំដៅកសាងធនធានមនុស្ស ចូលក្នុងសង្គមវិញ។ ដូច្នេះតាមរយៈជំនួបជាមួយវិទ្យាស្ថាន PSD ជាផ្នែកមួយសំខាន់ ដើម្បីឲ្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន អាចពង្រីកដៃគូសហការចូលរួម លើការងារប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀននេះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        88
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        179
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm