អំពើហិង្សាជីហាដ និងរដ្ឋប្រហារធ្វើតេស្តប្លុកប្រទេសសេដ្ឋកិច្ចអាហ្វ្រិកខាងលិច ECOWAS

2025/05/30 12:35:56 am        45

មន្រ្តីជាន់ខ្ពស់មួយរូបនិយាយកាលពីថ្ងៃពុធ ស្របពេលក្រុមមេដឹកនាំប្រារព្ធខួបរយៈពេល ៥០ឆ្នាំនៃការបង្កើតប្លុកមួយនេះនៅប្រទេសនីហ្សេរីយ៉ាថា ប្លុកប្រទេសសហគមន៍សេដ្ឋកិច្ចអាហ្រ្វិកខាងលិច(ECOWAS) ប្រឈមនឹងការគំរាមកំហែងកើនឡើងនៃអំពើភេរវកម្ម បម្រែបម្រួលអាកាសធាតុ រដ្ឋប្រហារយោធា និងភាពក្រីក្រ ។

អំពើហិង្សាជីហាដ បានហក់ឡើងខ្ពស់ក្នុងឆ្នាំនេះ នៅប្រទេសនីហ្សេរីយ៉ា និងតំបន់ Sahel រួមទាំងប្រទេសប៊ូគីណាហ្វាសូ ម៉ាលី និងប្រទេសនីហ៊្សេ គឺជាប្រទេសដែលបានផ្តាច់ខ្លួនកាលពីពេលកន្លងទៅពីប្លុកប្រទេស ECOWAS ជាការតវ៉ាចំពោះទណ្ឌកម្ម បន្ទាប់ពីរដ្ឋប្រហារយោធា ។

លោក Omar Alieu Touray គឺជាប្រធានគណៈកម្មការរបស់ ECOWAS និយាយថា ពេលពួកយើងប្រឈមការងារលំបាកបំផុតនោះ សព្វថ្ងៃនេះពួកយើប្រឈមអំពើភេរវកម្ម បម្រែបម្រួលអាកាសធាតុ និងការផ្លាស់ប្តូររដ្ឋាភិបាលមិនស្របតាមរដ្ឋធម្មនុញ្ញ ភាពក្រីក្រ និងភាពខុសគ្នាផ្នែកសេដ្ឋកិច្ច ហើយលោកបានបង្ហាញជំនឿចិត្តក្នុងការជំនះការងារលំបាកទាំងអស់នេះ ។

ដោយបង្កើតឡើនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ១៩៧៥ ប្លុកប្រទេសសេដ្ឋកិច្ច ECOWAS មានបំណងលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ កិច្ចសហប្រតិបត្តិការសន្តិសុខ សិទ្ធិមនុស្ស និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ។

ទោះបីជាយ៉ាងអណាក៏ដោយ រយៈពេល ៥ទសវត្សរ៍ក្រោយមក របបសឹកយោធាបង្កើតឡើងនៅក្នុងរដ្ឋសមាជិកប៊ូគីណាហ្វាសូ ម៉ាលី និងនីហ៊្សេ បានផ្តាច់ខ្លួនចេញពីប្លុកមួយនេះ ដោយពួកគេលើកឡើងថា វាលែងបម្រើផលប្រយោជន៍របស់ពួកគេទៀតហើយ ។

ប្រទេសទាំងនេះ បានបង្កើនបក្សសម្ព័ន្ធរដ្ឋ Sahel និងសម្ព័ន្ធផ្ទាល់ខ្លួនរបស់ពួកគេ ដោយកាត់ផ្តាច់ទំនាក់ទំនងការទូត និងយោធាជាមួយប្រទេសមហាអំណាចលោកខាងលិច និងព្យាយាមស្វែងរកកិច្ចសហប្រតិបត្តិការជិតស្និតជាងមុនជាមួយរុស្ស៊ី ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        15
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        4
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm