ជប៉ុននឹងផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង

2021/12/18 09:09:19 pm        722

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន នឹងដាក់ជូនគម្រោងសិក្សា ការពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង ទៅរដ្ឋាភិបាលរបស់ខ្លួនពិនិត្យ នឹងសម្រេច ក្នុងការផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់ការអនុវត្តគម្រោងនេះ នៅក្នុងឆ្នាំ២០២២ ។

លោក Yoichi Inoue ប្រធានក្រុមបេសកកម្មរបស់ទីភ្នាក់ងារ JICA តូក្យូ លើកឡើងនៅក្នុងជំនួប​ពិ​ភាក្សាការ​ងារជាមួយ​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ថា ​ចំពោះ លទ្ធផលនៃការសិក្សា​របស់​គម្រោង​ពង្រីក​សមត្ថភាព ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាតខេត្តស្វាយរៀង​ គឺបាន​បញ្ចប់ជាស្ថាពរ ​ព្រមទាំងបាន ពិភាក្សា​ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អំពីលទ្ធផលនៃការសិក្សាចុងក្រោយ​ និងភារកិច្ចទទួលខុស ត្រូវរបស់ភាគីកម្ពុជា ក្នុងក្របខណ្ឌ​គម្រោងរួចរាល់ ក្នុងនោះតាមរបាយការណ៍នៃការសិក្សានេះ JICA នឹងដាក់ជូនទៅរដ្ឋាភិបាលជប៉ុន ពិនិត្យ និងសម្រេច ក្នុងការផ្តល់ហិរញ្ញប្បទានឥតសំណង ​សម្រាប់ការអនុវត្តគម្រោង នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។

ចំពោះការធ្វើបច្ចុប្បន្នភាពផែនការឆ្នាំ២០២១-២០៣០ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោកប្រធាន​ក្រុមបេសកកម្ម បានបន្តឲ្យដឹងថា បច្ចុប្បន្នការសិក្សាគឺបាន​បញ្ចប់សេចក្តីព្រាង​របាយ​ការណ៍​ហើយ ព្រមទាំងបានពិភាក្សាជាមួយជាមួយរដ្ឋាករទឹកស្វយ័ត​ ក្រុងភ្នំពេញរួចរាល់ផងដែរ, ក្នុងនោះសម្រាប់ជំហានបន្ទាប់ ​ទីប្រឹក្សាបច្ចេកទេស​ នឹងបញ្ចប់របាយការណ៍សិក្សាជាស្ថាបពរ រួចនឹងដាក់​ ជូនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពិនិត្យនិងផ្តល់យោបល់ចុងក្រោយ។

ក្នុងជំនួបនេះ, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានសម្តែងនូវក្តីរីករាយ ដែលបានឃើញ​នូវ​វឌ្ឍនភាព​របស់គម្រោងទាំង ២ ខាងលើ នៃគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់​ទឹកស្អាត​ខេត្តស្វាយរៀង ​ដោយឯកឧត្តមបានបញ្ជាក់ជូនទីភ្នាក់ងារ ​JICA អំពីការ គាំទ្រចំពោះលទ្ធផល​នៃការ​សិក្សានេះ​ និងស្នើឱ្យមានការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សារវាងក្រសួង និងក្រុមបេសកកម្ម របស់ទីភ្នាក់ងារ JICA តូក្យូ។

ចំពោះលទ្ធផលនៃការសិក្សាវិញ ចាំបាច់ត្រូវធ្វើការកែសម្រួលថ្លៃលក់ទឹក​របស់រដ្ឋាករទឹក​ខេត្តស្វាយរៀង​ ដើម្បីធានានិរន្តភាពហិរញ្ញវត្ថុរបស់អង្គភាព ​នឹងស្នើឱ្យមានការកំណត់ថ្លៃលក់ទឹក ដោយបែងចែក​តាមប្រភេទអតិថិជន និងតាមកម្រិត ប្រើប្រាស់ និងត្រូវមានការឧបត្ថម្ភថ្លៃលក់​ទឹក​ដល់គ្រួសារក្រីក្រផងដែរ។

ចំពោះការធ្វើបច្ចុប្បន្នភាពផែនការឆ្នាំ ២០២១-២០៣០ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកឧត្តម បញ្ជាក់ថា នេះជាគឺ ការងារចាំបាច់ ព្រោះថា ផែនដីរដ្ឋបាលក្រុងភ្នំពេញមានការផ្លាស់ប្តូរជាច្រើន ហើយទីក្រុងក៏មានការរីកចម្រើនយ៉ាងលឿនផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើឱ្យទីភ្នាក់ងារ JICA សិក្សាអំពីលទ្ធភាពក្នុងការសាងសង់​រោង​ចក្រ​ប្រព្រឹត្តិកម្មសម្អាតទឹក ​នៅទីតាំងដី ​តំបន់បឹងតាមោករបស់អង្គភាព ព្រមទាំងប្រើប្រាស់​ប្រភពទឹក​ពី​បឹងតាមោក​ដោយផ្ទាល់តែម្តង៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm