រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ក្នុងរដូវទេសចរណ៍បៃតង គឺពឹងអាស្រ័យខ្លាំងទេសចរក្នុងស្រុកដើរកម្សាន្ត

2025/05/30 03:46:28 am        190

ភ្នំពេញ ៖ នៅថ្ងៃទី ២៩ ខែឧសភានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើសន្និសិទសារព័ត៌មាន ផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង Green Season និងការប្រឆាំងព័ត៌មានក្លែងក្លាយ នៅទីស្តីការក្រសួងព័ត៌មាន សំដៅផ្សព្វផ្សាយជំរុញភ្ញៀវទេសចរនៅក្នុងស្រុកដើរកម្សាន្តឲ្យច្រើននៅគោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជា។

​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា ស្ថានភាពជារួមទេសចរណ៍កម្ពុជា នៅក្នុងរដូវកាលបៃតង ដែលមានភ្លៀងធ្លាក់ចាប់ពីខែឧសភា ដល់ខែតុលា គឺពុំសូវមានភ្ញៀវទេសចរបរទេសមកទស្សនាច្រើននោះទេ ហើយតាមរយៈការអនុវត្តយុទ្ធនាការទេសចរណ៍រដូវកាលបៃតងនេះ ឯកឧត្តម បានអំពាវនាវ ពលរដ្ឋខ្មែរ និងភ្ញៀវទេសចរនៅក្នុងស្រុកនានា គួរចេញដើរកម្សាន្តឲ្យបានច្រើន ទៅតាមគោលដៅទេសចរណ៍នានា ដើម្បីស្គាល់ជាតិ ស្គាល់ទឹកដី ស្គាល់ភូមិសាស្ត្រ ព្រៃព្រឹក្សាដែលមានទិដ្ឋភាពបៃតងស្រស់ស្អាត និងស្របពេលបណ្តាសេវាកម្មសណ្ឋាគារ ផ្ទះស្នាក់ ម្ហូបអាហារ ការធ្វើដំណើរទេសចរណ៍ជាដើមក៏បានប្រកាសបញ្ចុះតម្លៃពី២០ទៅ៣០% ផងដែរ ល្អជាជាងធ្វើដំណើរទេសចរណ៍ចេញទៅក្រៅប្រទេសក្នុងរដូវកាលនេះ។

នៅក្នុងដំណើរការអនុវត្តយុទ្ធនាការទេសចរណ៍រដូវកាលបៃតងនេះ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា កម្ពុជា ក៏បានធ្វើការផ្សព្វផ្សាយទេសចរមូស្លីម នៅតាមបណ្តាប្រទេសមួយចំនួននៅតំបន់មជ្ឈឹមបូពាហ៌ ឲ្យអញ្ជើញមកទស្សនាកម្ពុជា ក្នុងរដូវកាលភ្លៀងទេសភាពបៃតង ខណៈនៅកម្ពុជា បានត្រៀមខ្លួន និងមានសណ្ឋាគារ មានភោជនីយដ្ឋានអាហារហាឡាល់ បន្ទប់ថ្វាយបង្គំច្រើនកន្លែង និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចទទួលភ្ញៀវទេសចរមូស្លីមពីបណ្តាប្រទេសនានា។

ឯកឧត្តម ហួត ហាក់ បន្តថា នៅក្នុងរយៈពេលនេះ ក្រសួងទេសចរណ៍ ក៏បានសហការជាមួយភាគីពាក់ព័ន្ធរដ្ឋ ឯកជន ស្ថានទូត និងដៃគូនៅក្រៅប្រទេសជាដើម រៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាតិ អន្តរជាតិជាច្រើនផងដែរ នៅក្នុងខែនីមួយៗ ខណៈឯកឧត្តម ចាត់ទុកថា មានព្រឹត្តិការណ៍ គឺមានទេសចរដើរកម្សាន្ត។

តាមរយៈការដើរកម្សាន្តនៅក្នុងរដូវកាលទេសចរណ៍បៃតងនេះ ឯកឧត្តម ហួត ហាក់ អំពាវនាវពលរដ្ឋ និងភ្ញៀវទេសចរក្នុងស្រុកនានា រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត ក្នុងវិស័យទេសចរណ៍ សូមកុំផ្សព្វផ្សាយ ចែករំលែកព័ត៌មានមិនពិត ខណៈការផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយនេះ ឯកឧត្តមចាត់ទុកថា គឺគ្រាប់បែកមួយ ដែលធ្វើឲ្យភ្ញៀវខ្លាច មិនទៅទស្សនា និងធ្វើឲ្យប៉ះពាលប្រយោជន៍ផ្នែកសេដ្ឋកិច្ចពលរដ្ឋនៅតាមតំបន់ទេសចរណ៍។

​អត្ថបទ ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        58
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        95
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm