ប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ (បាក់ខាំ) ក្នុងខេត្តមណ្ឌលគិរី ត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការ

2021/12/18 11:32:49 pm        1.1 K

មណ្ឌលគិរី៖ ប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ (បាក់ខាំ) ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរិ ត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋទូទៅ ពិសេស គឺសហគមន៍មូលដ្ឋាននោះតែម្ដង។

លោក សៀ រ៉ា អនុប្រធានរដ្ឋបាលព្រៃឈើ ក្នុងពិធីសម្ពោធប្រព័ន្ធធារាសាស្ត្រ ស្រែជ្រៃ (បាក់ខាំ) កាលពីម្សិលមិញ បានឱ្យដឹងថា គម្រោងរបៀងអភិរក្សជីវៈចម្រុះ (BCCP) នៅកម្ពុជា ទទួល​បាន​ហិរញ្ញប្ប ទានឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន១៩លានដុល្លារ សម្រាប់​ដំណើរ​ការអនុវត្តគម្រោង របៀងអភិរក្សជីវៈចម្រុះមហាអនុតំបន់មេគង្គ សម្រាប់ខេត្តមណ្ឌលគិរី និង​ខេត្តកោះកុង។

គោលបំណង គឺផ្តោតសំខាន់ ទី១. ជំរុញឲ្យមានប្រសិទ្ធភាព និងភាពស្របច្បាប់ដល់​សហគមន៍​មូលដ្ឋានការគ្រប់គ្រង ប្រើប្រាស់ធនធានព្រៃឈើ ​ការទទួលស្គាល់សហគមន៍ព្រៃឈើ និងព្រៃការ​ពារ​ធម្មជាតិ ទី២. ស្តារឡើងវិញ នូវព្រៃរេចរិល ធានាការដាំដុះប្រភេទឈើក្នុងស្រុក ការធ្វើ​កសិរុក្ខកម្ម ការកែឆ្នៃអនុផលព្រៃឈើ ទី៣. លើក កម្ពស់ជីវភាពសហគមន៍ ការផ្តល់ហេដ្ឋា​រចនា​សម្ព័ន្ធខ្នាតតូច និងខ្នាតមធ្យម និងទី៤ បង្កើតមុខរបរបន្ថែម ដល់គ្រួសារ ចូលរួមជាមួយ​សកម្មភាព​គម្រោង និងការទប់ទល់ទៅនឹងការបម្រែបម្រួលអាកាសធាតុ ក៏ដូច ជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​នៅខេត្តមណ្ឌលគិរី។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា គម្រោងរបៀងអភិរក្សជីវៈចម្រុះ មហាអនុតំបន់មេគង្គ នៅខេត្តមណ្ឌលគិរី បានចូលរួមចំណែកដល់ការគ្រប់គ្រងធនធានព្រៃឈើ ជំរុញការ ដាំស្តារព្រៃឈើឡើងវិញ នៅតំបន់ដីព្រៃរេចរិល តាមរយៈការដាំដុះ​បញ្ចូល​នូវប្រភេទ​ឈើព្រៃក្នុងស្រុក ការ ធ្វើកសិរុក្ខកម្ម បង្កើនជីវភាពសហគមន៍ និងបង្កើនប្រាក់ចំណូល​ដល់​សហគមន៍បណ្តុះបណ្តាលពង្រឹង សមត្ថភាព ថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋាន។

លោក បានបញ្ជាក់ថា គម្រោងប្រព័ន្ធធារាសាស្រ្ត (បាក់ខាំ) បានផ្តល់ផលដល់ប្រជាពលរដ្ឋ ចំនួន ៥១គ្រួសារ ដែល​អាច​ផ្គត់ផ្គង់​ទឹកស្រោចស្រពដីស្រែ ចំនួន១៧១ហិកតា។

ប្រជាសហគមន៍ ដែលទទួល ផលពីគម្រោង សរុប៥១គ្រួសារ ដែលអាចផ្គត់ផ្គង់​ទឹកស្រោចស្រព​ដីស្រែ ចំនួន១៧១ហិកតា។ គម្រោងនេះ បានដំណើរការសាងសង់កាលពីខែធ្នូ ឆ្នាំ២០១៩ និង​បញ្ចប់​ជាស្ថាពរកាលពីខែកញ្ញា ឆ្នាំ២០២០។

លោកបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស សហគមន៍នៅតំបន់នេះ ​ត្រូវចូលរួមថែ រក្សា​ការពារទំនប់នេះ ឲ្យបានគង់វង្ស ទុកសម្រាប់ប្រើប្រាស់បង្កបង្កើនផលកសិកម្ម ​ការធ្វើចរាចរណ៍ លើក ​កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ​និង​បញ្ចៀស​ការ​ខ្វះខាត​ទឹកក្នុងការធ្វើកសិកម្ម និង​ឲ្យប្រជាពលរដ្ឋ ​អាចយកទៅប្រើប្រាស់ឲ្យបានល្អប្រសើរ៕

អត្ថបទ៖ អ៊ិត ភីរុណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm