[UPDATE] ក្រុមហាម៉ាស បដិសេធផែនការបទឈប់បាញ់ហ្កាហ្សាថ្មី របស់អាមេរិក ដែលអ៊ីស្រាអែលបានគាំទ្រ

2025/05/30 04:04:08 pm        375

មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស បានប្រាប់សារព័ត៌មាន BBC ថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះ នឹងបដិសេធសំណើចុងក្រោយរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ថ្មីនៅតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ ដែលគាំទ្រដោយអ៊ីស្រាអែល។

សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ ឧសភា) ថា អ៊ីស្រាអែលបាន "យល់ព្រម" លើផែនការរបស់ប្រសិតអាមេរិក លោក Steve Witkoff ហើយថាខ្លួនកំពុងរង់ចាំការឆ្លើយតបជាផ្លូវការពីក្រុមហាម៉ាស។ រដ្ឋាភិបាលអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយទេ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu តាមសេចក្តីរាយការណ៍ បានប្រាប់ក្រុមគ្រួសារចំណាប់ថ្នូរកាលថ្ងៃព្រហស្បតិ៍ថា លោកបានទទួលយកផែនការរបស់លោក Witkoff ហើយ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែល ដោយនិយាយថា សំណើនោះនឹងមើលឃើញក្រុមហាម៉ាស ប្រគល់ចំណាប់ថ្នូរនៅរស់ចំនួន ១០នាក់ និងសាកសពចំណាប់ថ្នូរ ១៨នាក់ ជាពីរដំណាក់កាល ដោះដូរនឹងបទឈប់បាញ់ ៦០ថ្ងៃ និងការដោះលែងអ្នកទោសប៉ាឡេស្ទីន នៅក្នុងពន្ធនាគារអ៊ីស្រាអែល។

មន្ត្រីក្រុមហាម៉ាសរូបនោះបាននិយាយថា សំណើនេះមិនបំពេញតាមការទាមទារគោលសំខាន់ៗរបស់ក្រុមខ្លួនទេ រួមទាំងការបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍ ហើយខ្លួននឹងឆ្លើយតបវិញក្នុងពេលសមស្របមួយ។ មន្រ្តីហាម៉ាសបន្តថា កិច្ចព្រមព្រៀងនេះផ្ទុយនឹងការពិភាក្សាពីមុន រវាងអ្នកចរចារបស់ក្រុមសកម្មប្រយុទ្ធនេះ និងលោក Witkoff៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        226
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        268
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm