លោក Zelenskiy ចោទរុស្ស៊ី ពីការបោកបញ្ឆោតមួយផ្សេងទៀត ដោយអូសបន្លាយសំណើសន្តិភាព

2025/05/30 04:14:55 pm        330

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃព្រហស្បតិ៍ (២៩ ឧសភា) បានចោទប្រកាន់ថា រុស្ស៊ី កំពុងចូលរួមនៅក្នុង "សកម្មភាពបោកបញ្ឆោតមួយផ្សេងទៀត" ដោយការខកខាន និងអូសបន្លាយមិនប្រគល់សំណើដំណោះស្រាយសន្តិភាពរបស់ខ្លួន មុនពេលកិច្ចប្រជុំដែលអាចកើតមានរវាងទីក្រុងមូស្គូ និងទីក្រុងគីវ នៅសប្ដាហ៍ក្រោយ។

នៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួន លោក Zelenskiy និយាយថា "សូម្បីតែអ្វីដែលហៅថា 'អនុស្សរណៈ' ដែលរុស្ស៊ីបានសន្យា និងហាក់ដូចជាបានរៀបចំអស់ពេលជាងមួយសប្តាហ៍មកនេះ នៅតែមិនមាននរណាម្នាក់បានមើលឃើញឡើយ"។ លោកបន្តថា "អ៊ុយក្រែនមិនបានទទួលសំណើអ្វីទេ ហើយដៃគូរបស់ទីក្រុងគីវ និងសូម្បីតែទួរគី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដំបូងក៏មិនបានទទួលរបៀបវារៈថ្មីដែរ"។

មេដឹកនាំអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា "ទោះបីជាមានការសន្យាជាមួយសហរដ្ឋអាមេរិក ជាពិសេសចំពោះលោកប្រធានាធិបតី Donald Trump ក៏ដោយ ក៏រុស្ស៊ីកំពុងបង្កើតការបោកបញ្ឆោតមួយផ្សេងទៀត"។ គួរឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃពុធមុននោះថា ទីក្រុងមូស្គូ បានព្រាងអនុស្សរណៈមួយច្បាប់ ដែលបង្ហាញពីជំហរដោះស្រាយនៅក្នុងជម្លោះអាយុកាល ៣ឆ្នាំនៅអ៊ុយក្រែន។

ប្រមុខការបរទេសរុស្ស៊ីរូបនេះក៏បង្ហើបថានឹងមានការចរចាផ្ទាល់ជាលើកទីពីរ ធ្វើឡើងនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះម្តងទៀតនៅទីក្រុងអ៊ីស្តង់ប៊ុល របស់ទួរគី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូមិនបានទទួលការឆ្លើយតបពីទីក្រុងគីវ ថាតើអ៊ុយក្រែន នឹងចូលរួមការចរចានៅថ្ងៃចន្ទក្រោយនេះក្នុងទីក្រុងអ៊ីស្តង់ប៊ុល ឬក៏អត់នោះទេ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        15
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        13
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm