ប្រមុខរតនាគារ៖ កិច្ចចរចារពន្ធអាមេរិក-ចិន 'ជាប់គាំងបន្តិច' ហើយត្រូវការការជំរុញពីលោក Trump-Xi

2025/05/30 06:13:02 pm        151

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ ឧសភា) ថា កិច្ចចរចាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសចិន "កំពុងជាប់គាំងបន្តិច" ហើយការទទួលបានកិច្ចព្រមព្រៀងលើបន្ទាត់បញ្ចប់ ទំនងជាត្រូវការការចូលរួមដោយផ្ទាល់ពីលោកប្រធានាធិបតី Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping។

រយៈពេលពីរសប្តាហ៍បន្ទាប់ពីការចរចារទម្លាយភាពជាប់គាំងដឹកនាំដោយលោក Bessent ដែលបណ្តាលឱ្យមានកិច្ចព្រមព្រៀងបញ្ចុះពន្ធបណ្តោះអាសន្នក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីរនេះ លោក Bessent បានប្រាប់ទូរទស្សន៍ Fox News ថា វឌ្ឍនភាពចរចាចាប់តាំងពីពេលនោះមក មានភាពយឺតយ៉ាវបន្តិច ប៉ុន្តែបាននិយាយថា លោករំពឹងថានឹងមានកិច្ចពិភាក្សាបន្ថែមទៀតនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។

ប្រមុខរតនាគាររូបនេះបាននិយាយថា "នៅចំណុចណាមួយនឹងត្រូវការជំនួបតាមទូរសព្ទរវាងលោក Trump និងលោក Xi"។ លោក Bessent បន្តថា "ដោយមើលឃើញទំហំនៃការចរចាដ៏ស្មុគស្មាញ ជំហានបែបនេះនឹងតម្រូវឱ្យមេដឹកនាំទាំងពីរថ្លឹងថ្លែង និងធ្វើការជំរុញចំពោះគ្នាទៅវិញទៅមក"។

កិច្ចព្រមព្រៀងអាមេរិក-ចិន ក្នុងការបន្ទាបពន្ធបីខ្ទង់សម្រាប់ពេល ៩០ថ្ងៃ បានជំរុញឱ្យមានការធូរចិត្តដ៏ធំនៅក្នុងភាគហ៊ុនសកល។ ប៉ុន្តែការបន្ធូរបន្ថយនេះមិនទាន់បានដោះស្រាយហេតុផលមូលដ្ឋានសម្រាប់ការដំឡើងពន្ធរបស់លោក Trump លើទំនិញចិននោះទេ ដែលភាគច្រើនជាការត្អូញត្អែររបស់អាមេរិកជាយូរមកហើយ ពីគំរូសេដ្ឋកិច្ចដែលដឹកនាំដោយរដ្ឋ និងជំរុញការនាំចេញរបស់ចិន ដោយទុកបញ្ហាទាំងនោះជាប្រធានបទពិភាក្សានាពេលអនាគត៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm