ប្រទេសជប៉ុន នឹងដកទណ្ឌកម្មដោយផ្នែកដែលបានដាក់ទៅលើប្រទេសស៊ីរី

2025/05/30 08:49:48 pm        188

រដ្ឋាភិបាលប្រទេសជប៉ុន បានសម្រេចដកទណ្ឌកម្មដោយផ្នែកដែលខ្លួនបានដាក់ទៅលើប្រទេសស៊ីរី។ នៅក្នុងប្រទេសស៊ីរី រដ្ឋាភិបាលបណ្តោះអាសន្នកំពុងធ្វើការដើម្បីកសាងប្រទេសឡើងវិញ បន្ទាប់ពីការដួលរលំរបបរបស់លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំកន្លងទៅនេះ។

គណៈរដ្ឋមន្ត្រីជប៉ុន បានព្រមព្រៀងលើចំណាត់ការនេះនៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃសុក្រនេះ។ ធនាគារចំនួនបួន នឹងត្រូវបានដកចេញពីបញ្ជីគោលដៅដែលទ្រព្យសម្បត្តិត្រូវបានបង្កក។ រដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី បានស្នើដដែលៗឱ្យបណ្តាប្រទេសនានាដកទណ្ឌកម្មដើម្បីជួយកសាងប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះឡើងវិញ។ សហភាពអឺរ៉ុប បានសម្រេចរួចហើយក្នុងការបន្ធូរបន្ថយទណ្ឌកម្មរបស់ខ្លួនជាដំណាក់កាល។ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ក៏បានប្រកាសបន្ធូរបន្ថយទណ្ឌកម្មផងដែរ។

រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីលោក Hayashi Yoshimasa បានប្រាប់អ្នកសារព័ត៌មានថា ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល បានសិក្សាលើបញ្ហានេះគ្រប់ជ្រុងជ្រោយ។ លោក បាននិយាយថា វាផ្អែកលើទស្សនៈដែលថា ប្រទេសជប៉ុននឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងជាវិជ្ជមាននៅក្នុងប្រទេសស៊ីរី និងជួយធ្វើឲ្យប្រសើរឡើងជីវភាពរស់នៅរបស់ប្រជាជនប្រទេសនេះដែលបានធ្លាក់ចុះដុនដាបដោយតែវិបត្តិជាច្រើនឆ្នាំ ខណៈនៅតែមានចំណែករួមជាមួយសហគមន៍អន្តរជាតិ។

លោកបាននិយាយថា ប្រទេសជប៉ុននឹងបន្តការសម្របសម្រួលជាមួយក្រុមប្រទេសG7 និងប្រទេសផ្សេងទៀតក្នុងសហគមន៍អន្តរជាតិ ដើម្បីបន្តវិធានដោយប្រសិទ្ធភាពសម្រាប់ការទទួលបានសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសស៊ីរី។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        4
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        8
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm