ការវិភាគ៖ បច្ចេកវិទ្យាយោធាថ្មីរបស់ចិន អាចយកឈ្នះលើប្រព័ន្ធ Golden Dome របស់លោក Trump

2025/05/30 09:23:35 pm        241

ក្រុមអ្នកវិទ្យាសាស្ត្រចិន បានបង្កើតសម្ភារៈយោធាថ្មីដែលអាចនាំទៅដល់មីស៊ីលបំបាំងកាយ និងយន្តហោះចម្បាំងដ៏ទំនើប។ បច្ចេកវិទ្យារបស់ទីក្រុងប៉េកាំងទាំងនេះ អាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក រួមទាំងខែលប្រឆាំងមីស៊ីល "Golden Dome" របស់លោកប្រធានាធិបតី Donald Trump ផងដែរ។

សហរដ្ឋអាមេរិក កំពុងបារម្ភពីកំណើននៃការស្តុកទុកមីស៊ីលអន្តរទ្វីប (ICBM) របស់ចិន និងរុស្ស៊ី ដែលមានអាវុធនុយក្លេអ៊ែរ រួមទាំងមីស៊ីលលឿនជាងសំឡេង។ ឃ្លាំងអាវុធទាំងនេះត្រូវបានគេរំពឹងថានឹងមានសមត្ថភាពកាន់តែខ្លាំងក្លាក្នុងប៉ុន្មានឆ្នាំខាងមុខ។

លោក Trump បានបញ្ជាឱ្យចាប់ផ្តើមការងារនៅលើ Golden Dome ដែលជាខែលមីស៊ីលមានមូលដ្ឋានលើផ្កាយរណប តម្លៃ ១៧៥ពាន់លានដុល្លារ។ ទីក្រុងប៉េកាំងនិយាយថា ខ្លួនបារម្ភយ៉ាងខ្លាំងចំពោះគម្រោងនេះ ដែលត្រូវជំរុញដោយគំនិតផ្តួចផ្តើមការពារយុទ្ធសាស្ត្រ ស្នើឡើងដោយអតីតប្រធានាធិបតីអាមេរិក លោក Ronald Reagan ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ អំឡុងសង្គ្រាមត្រជាក់។

ក្រុមស្រាវជ្រាវរបស់ចិន នៃសាកលវិទ្យាល័យ Zhejiang បានរៀបរាប់លម្អិតនៅក្នុងខែមីនាថា សម្ភារៈថ្មីរបស់ពួកគេត្រូវបង្កើតឡើងដើម្បីគេចចេញពីបច្ចេកវិទ្យារាវរកនៃរលកមីក្រូ និងអ៊ីនហ្វ្រារ៉េដ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងការឃ្លាំមើលយោធាទំនើប ជាពិសេសរបស់សហរដ្ឋអាមេរិក សូម្បីតែនៅពេលប៉ះនឹងសីតុណ្ហភាពខ្ពស់ខ្លាំងក៏ដោយ រួមទាំងសមត្ថភាពជាច្រើនទៀត។

គេមិនទាន់ច្បាស់ទេថា តើសម្ភារៈថ្មីនេះនឹងត្រូវបំពាក់ក្នុងកងសព្វាវុធចិន ក្នុងពេលឆាប់ៗ ឬយ៉ាងណា។ លោក Trump និយាយថា Golden Dome របស់លោក នឹងត្រូវបាន "ដំណើរការពេញលេញ" នៅចុងបញ្ចប់នៃអាណត្តិទីពីរនៅឆ្នាំ២០២៩។ ប៉ុន្តែក្រុមអ្នកវិភាគផ្នែកការពារជាតិគិតថា ប្រព័ន្ធនេះមិនអាចត្រូវបានបញ្ចប់ក្នុងពេលកំណត់ ឬនៅក្រោមគម្រោងថវិកាចំនួន ១៧៥ពាន់លានដុល្លារ របស់ខ្លួនទេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        78
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        64
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm