មន្រ្ដីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ បច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីជាស្នូល​នៅគ្រប់ទិដ្ឋភាព​សេដ្ឋកិច្ច និងសង្គម

2025/05/30 10:40:29 pm        246

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់ទុកបច្ចេកវិទ្យាឌីជីថល បាន​និង​កំពុង​ដើរ​តួនាទី​ជា​ស្នូល និងជាចលករនៅគ្រប់ ទិដ្ឋភាពនៃសកម្មភាពសេដ្ឋកិច្ច និងសង្គម ដែល​មាន​ភាព​សម្បូរ​បែប ប្រសិទ្ធភាព និងផលិតភាពនៃប្រតិបត្តិការការងារ ជំរុញការរស់ប្រចាំថ្ងៃ និងការរុញ​នៃកំ​ណើន​សេដ្ឋកិច្ច។

ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើក​ឡើង​នៅ​ក្នុង​សន្និសីទ​ថ្នាក់​តំបន់ឆ្នាំ២០២៥ ក្រោមប្រធានបទអនាគតនៃវិស័យហិរញ្ញវត្ថុ មុននិងក្រោយ​ឆ្នាំ​២០៣០ ជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នវានុវត្តន៍ និងនិន្ទាការថ្មីៗ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះថា ជុំវិញបញ្ហាសេដ្ឋកិច្ចនេះ បើតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង​សង្គម​​ឌីជីថល ២០២១-២០៣៥ និងគោលនយោបាយរាដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ដែលជា​គោលនយោបាយមានរយៈពេលវែង និង បដិវត្តកម្មឌីជីថលនៅកម្ពុជា ដែលបញ្ហាទាំង​នេះ, បានធ្វើឱ្យកម្ពុជាបាននិងកំពុងស្ថិតនៅលើមាគ៌ានៃការកសាងសេដ្ឋកិច្ច និងសង្គម ឌីជីថល ដែលមានលក្ខណៈកាន់តែប្រសើរឡើងជាលំដាប់។ ការប្រែក្លាយទៅជារដ្ឋាភិបាលឌីជីថល តាមរយៈការផ្តល់សេវាតាមប្រព័ន្ធ អេឡិចត្រូនិច គឺទទួលបានភាពជោគជ័យ និងការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ និងវិស័យឯកជន។

ឯកឧត្តមបណ្ឌិត បន្តថា ជាក់ស្តែងរាដ្ឋាភិបាលបានរៀបចំ និងដាក់ឱ្យដំណើរនូវប្រព័ន្ធឌីជជីថលដូចជា៖ ការចុះបញ្ជីកសិកម្ម ការបង់ពន្ធ ការដាក់របាយការណ៍ហិរញ្ញវត្ថុ និងសេវាកម្មសាធារណៈនានាជាច្រើន ដោយបានកំពុងកាត់បន្ថយនូវភាពស្មុគស្មាញ ដោយផ្តល់នូវតម្លាភាពជូនប្រជាជនកម្ពុជា។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បន្ថែមថា សម្រាប់វិស័យឯកជន ការចាប់យកនៃការប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថលនេះ គឺជា ឧត្តម្ភភាពប្រកួតប្រជែងមួយ ដែលអាចជួយបង្កើនផលិតភាពការងារ កាត់បន្ថយថ្លៃដើម និងការតភ្ជាប់ពីច្រវ៉ាក់ផលិតកម្ម។ ការចាប់ យកឌីជីថល ដែលជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រដោយដោយជោគជ័យ គឺទាមទារឱ្យក្រុមហ៊ុនទាំងអស់វិនិយោគបន្ថែមលើ ហេដ្ឋរចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថល និងធនធានមនុស្សប្រកបដោយគុណវុឌ្ឍិ នៅក្នុងយុគសម័យឌីជីថលនេះ ជាក់ស្តែងការប្រកួតប្រ ជែងក្នុងអាជីវកម្មសព្វថ្ងៃ មិនត្រឹមតែកម្រិតជាតិនោះទេ តែត្រូវគិតនៅក្នុងកម្រិតអន្តរជាតិផងដែរ ព្រោះសកលលោកបនីយ៍កម្ម និងការ វិវឌ្ឍន៍យ៉ាងលឿននៅក្នុងតំបន់ និងពិភពលោកទាំងមូល។ ក្នុងនោះប្រសិនប្រទេសដ៏ទៃកំពុងអនុវត្តន៍រួចហើយនោះ ដូចនេះក្រុមហ៊ុន ទាំងអស់នៅកម្ពុជា គឺគ្មានជម្រើសអ្វីក្រៅពីវិនិយោគបន្ថែមលើវិស័យនេះឡើយ ព្រោះបច្ចេកវិទ្យាឌីជីថល បាននិងកំពុងដើរតួនាទី ជាស្នូល និងជាចលករនៅគ្រប់ឲទិដ្ឋភាពនៃសកម្មភាពសេដ្ឋកិច្ច និងសង្គម ដែលមានភាពសម្បូរបែប ប្រសិទ្ធភាព និងផលិតភាព នៃប្រតិបត្តិការការងារ ជំរុញការរស់ប្រចាំថ្ងៃ និងសេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm