ឯកឧត្តម ប៉ោ ភក្ត្រ័ អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ​និង​សិស្សានុសិស្សថ្នាក់​ទី១២ នៅវិទ្យាល័យ ហ៊ុន សែន ឈូក

2021/12/19 10:21:38 pm        853

កំពត៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២១ ឯកឧត្តមឧនាយឧត្តមសេនីយ៍ ប៉ោ ភក្ត្រ័ អគ្គលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ចំនួន ៥៥៨នាក់ នៅវិទ្យាល័យ ហ៊ុន សែន ឈូក ដែលត្រូវត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

ពិធីនេះ បានធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ឈូក ស្ថិតនៅក្នុងស្រុកឈូកខេត្តកំពត ដោយ​មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក ខៀវ រិទ្ធីភ័ណ្ឌ អភិបាល នៃគណៈអភិបាល​ស្រុកឈូក និងសហការី លោក លោកស្រី​ សមាជិកក្រុមប្រឹក្សាស្រុក ថ្នាក់ដឹកនាំមន្ទីរ​អង្គភាព​ជុំវិញស្រុកផងដែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្ត្រ័ បានបញ្ជាក់ថា បច្ចុប្បន្នពិភពលោកស្ថិតក្នុងបរិបទ រង​ការ​ញាំញី​ដោយឥទ្ធិពលជំងឺកូវីដ១៩។ ប៉ុន្តែក្នុងនោះកម្ពុជាយើង ​ពិសេសក្នុងខេត្តកំពត ក៏​បានធូរស្បើយ​ពី​ការឆ្លងរាលដាជំងឺកូវីដ១៩ផងដែល ។

ទោះបីយ៉ាងនេះក្ដី ឯកឧត្តម ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ពិសេស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ​និងអាណាព្យាបាលទាំងអស់ត្រូវតែបន្តបង្កើនការប្រុង ប្រយ័ត្ន ​ទាំងអស់គ្នា ដើម្បីបង្ការ ទប់ស្កាត់កុំឱ្យជំងឺកូវីដ១៩នេះ ឆ្លងចូលដល់ក្នុងសហគមន៍យើង ម្តងទៀត ។

នាឱកាសនោះដែរ ឯកឧត្តម ក៏បានអំពាវនាវដល់សិស្សានុសិស្ស ឱ្យបង្កើនការចូលរួម​គោរពច្បាប់​ចរាចរណ៍ ពិសេស​បញ្ចៀស​ការ​ចរាចរ​និងប្រើប្រាស់​គ្រឿងញៀន​ឱ្យបាន ព្រោះបច្ចុប្បន្ន​បញ្ហា​គ្រឿង​ញៀន ​និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ​នេះវាបានបំផ្លាញអាយុជីវិត ​និងទ្រព្យសម្បត្តិ ព្រមទាំង​ធន​ធាន​មនុស្សក្នុងសង្គមកម្ពុជាយើង ​ដែលរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        400
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        429
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        556

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm