នាយកគ្រប់គ្រង CAIC៖ ព្រលានយន្តហោះអន្តរជាតិធំជាងគេរបស់​កម្ពុជា​គ្រោង​បើក​ឱ្យ​ដំណើរការ​​នៅថ្ងៃទី៩ខែកញ្ញាខាងមុខ ខណៈការសាងសង់សម្រេចជាង ៩៦%

2025/05/30 11:20:59 pm        569

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បញ្ជាក់​ជា​ថ្មីថា នៅក្នុងវឌ្ឍនភាពនៅព្រលានអន្តរជាតិតេជោ គិតមកដល់បច្ចុប្បន្ននេះ បាន​បញ្ចប់​ការ​​សាង​សង់​ប្រមាណជាង ៩៦% ដែលគ្រោងនឹងបើកឱ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា។ ដោយ​ឡែក​នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។

នៅក្រោយចប់កម្មវិធីដឹកនំាគណៈប្រតិភូកាណាដា ដឹកនាំដោយលោក Louis- Thomas Laurin ប្រធាន​សភាពាណិជ្ជកម្មកាណាដា អញ្ជើញទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍន​ភាព​នៃ​ដំណើរ​ការ​សាង​សង់​ព្រលាន​យន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភានេះ អ្នក​ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន CAIC បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មានឱ្យដឹងថា យោងតាមផែនការ គឺបានរៀបចំរួចរាល់អស់ហើយ ហើយក្រុមការងារ​ដែល​គ្រប់​គ្រង​ក្នុងការបម្រើសេវា គឺបានប្រជុំប្រចាំសប្តាហ៍ ដើម្បីត្រៀមផ្ទេរ​ពី​ព្រលា​ន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ មកកាន់ព្រលានយន្តហោះអន្តរជាតិតេជោថ្មីនេះ។

អ្នកឧកញ៉ា បានលើកឡើងបន្តថា នៅពេលនេះ អត់សូវផ្តោតលើការសាងសង់ទេ ព្រោះការ​សាង​សង់​គឺ​ចប់​ហើយ។ ចាប់ពី ពេលនេះទៅ គឺមានតែការត្រៀមសំអាត ខណៈនៅ​សល់​តិច​តួច​ប៉ុណ្ណោះ ​ដោយត្រូវរងចាំពីបណ្តាក្រុមហ៊ុនអាកាសចរណ៍ (Air line) ទាំងអស់ នឹងត្រូវផ្លា​ស់​មក​ព្រលាន​ថ្មី ​ដើម្បីភ្ជាប់ប្រព័ន្ធ។ បច្ចុប្បន្នអាចនិយាយបានថា គឺសម្រេចបានប្រហែលជា ៨០% ហើ​យ​កំពុងធ្វើតេស្តបណ្តើរៗ។

អ្នកឧកញ៉ា បានបញ្ជាក់បន្ថែមថា នៅពេលដែលព្រលានថ្មីនេះដាក់ឱ្យដំណើរការ នឹងផ្តល់​ជូន​នូវ​សេដ្ឋកិច្ច​យ៉ាង​ធំធេង ដូចជា នឹងផ្តល់ទៅឱ្យភ្ញៀវ រួមទាំងទេសចរណ៍ អ្នកវិនិយោគ បន្ទាប់មកទៀត​នឹង​បម្រើ​ក្នុង​ជួររាជរដ្ឋាភិបាល។ បន្ថែមពីនេះ គឺវិស័យដឹកជញ្ជូន ខណៈពេលនេះ មានក្រុមហ៊ុន​ផ្នែក​ដឹក​ជញ្ជូនជាច្រើន បានលើកសំណើរដើម្បីសាងសង់ឃ្លាំងបន្ថែមទៀត ដើម្បីផ្ទុកទំនិញ។

សូមបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋាននេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេស​មិន ឯ.ក (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និង​រដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាសចរស៊ីវិលកម្ពុជាក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន អតី​ត​នាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដើម្បីធ្វើការងារ​សាង​សង់​ព្រលាន​យន្ត​ភ្នំ​ពេញ​ថ្មី​មួយ​នេះ។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជា​ព្រលាន​យន្ត​ហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុង​ដំណាក់កាលទី១៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm