កិច្ចប្រជុំជ្រើសរើសបេក្ខភាពចូលរួមប្រកួតប្រជែងជាអង្គភាពផ្តល់សេវាសាធារណៈ គំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥

2025/05/30 11:22:22 pm        88

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បាន អញ្ជើញក្នុងកិច្ចប្រជុំជ្រើសរើសបេក្ខភាពចូលរួមប្រកួតប្រជែងជា អង្គភាពផ្តល់សេវាសាធារណៈ គំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ ដែលពិធីនេះ បានប្រារព្ធ ធ្វើឡើង នៅសាលប្រជុំធំ សាលាខេត្តបន្ទាយយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៥។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយយមានជ័យ បានលើកឡើងថា អង្គភាពជាបេក្ខភាពដែល​បាន​ចូលរួម​ដាក់​ពាក្យប្រកួតប្រជែងជាអង្គភាពផ្តល់សេវាសាធារណៈគំរូ នៅឆ្នាំ២០២៥ សម្រាប់ខេត្តបន្ទាយមានជ័យ​ គឺមានចំនួនសរុប ៥៣១ អង្គភាព ​ក្នុងនោះវិស័យអប់រំមាន សាលាបឋម​សិក្សាសាធារណៈចំនួន ៤០៩ សាលា,អនុវិទ្យាល័យ ចំនួន ៥៤ ។ចំពោះវិស័យសុខាភិបាលមាន មណ្ឌលសុខភាព ចំនួន ៦៨ មណ្ឌល ចំពោះការវាយតម្លៃ និង​ទទួល​ស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ​និងវិស័យសុខាភិបាល ត្រូវបានអនុវត្ត​ដោយផ្អែកលើចនាករលម្អិត ដែលមានកំណត់នៅក្នុងលក្ខណៈវិនិច្ឆ័យរង នៃលក្ខណៈវិនិច្ឆ័យគោល​សំខាន់ៗចំនួន៨។

ឯកឧត្ដម ក៏បានបញ្ជាក់ លក្ខណៈវិនិច្ឆ័យគោលទាំង៨នោះរួមមាន៖ ១.ស្តង់ដាសេវា​សាធារណៈ ២.ស្តង់ដា ឬនិយាម នៃការផ្តល់សេវាតាមវិស័យ​​របស់ក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួង​សុខាភិបាលផ្អែកលើករណីពាក់ព័ន្ធ ៣.ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព ក្នុងនោះ ការរៀបចំផែនការថវិកា, ការគ្រប់គ្រងចំណូល, ការអនុវត្តចំណាយទ្រព្យសម្បត្តិរដ្ឋ និងលទ្ធកម្មសាធារណៈ ៤.ការគ្រប់គ្រង ​និងអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងអង្គភាព ​៥.​ការរៀបចំ និងកែលម្អបរិស្ថានអង្គភាព ៦.ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ ​និងដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​ការ​ចូលរួម​វាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ ​៧.ការ​ដោះស្រាយបញ្ហា​ប្រឈម​នានា​ជាមួយមន្ត្រី ​ប្រជាពលរដ្ឋ ​ឬសហគមន៍ ​និង ៨.ការ​ផ្តួចផ្តើម​គំនិត​ថ្មីៗ​ និង​នវានុវត្តន៍ ដើម្បីធ្វើ​ឱ្យអង្គភាពមានដំណើរការកាន់តែប្រសើរឡើង៕ដោយ ៖ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        86
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        51
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm