កុមារកំព្រានិងអ្នកមើលថែជិត៣០០នាក់ទទួលបានអាហារនិងសម្ភារអនាម័យពីកាកបាទក្រហមកម្ពុជា

2025/05/30 11:48:12 pm        272

ភ្នំពេញ ៖ ដើម្បីអបអរទិវាកុមារអន្តរជាតិ១មិថុនា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ កុមារកំព្រានៅមណ្ឌលមែកឈើ និង អង្កការសង្គ្រោះជនអស់សង្ឃឹម សរុបចំនួន២៨១ នាក់ ទទួលបានអាហារភីហ្សា និងសម្ភារអនាម័យខ្លួនពី កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខារងទី១ និងសហការី ដែលប្រព្រឹត្តិទៅនៅភូមិ លិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

មានប្រសាសន៍សំណេះសំណាលសួរសុខ ដល់គណះគ្រប់គ្រង បុគ្គលិក ម៉ែដោះ និងកុមារា កុមារីតូចៗ នៅក្នុងមណ្ឌលមែកឈើនាឱកាសនេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជ បន្ទូលហ្លូងម៉ែ នរោត្តម មុនិនាថ សីហនុ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ដោយក្ដីនឹករលឹក អាណិតស្រឡាញ់ចំពោះកូនៗ កុមារា កុមារី តូចៗ ដែលកំពុងរស់នៅក្នុងមណ្ឌលមែកឈើ និងអង្គការសង្គ្រោះជនអស់សង្ឃឹមទាំងអស់។ ជាមួយគ្នានេះលោកជំទាវ មានការស្ញប់ស្ញែងចំពោះលោកប្រធានមណ្ឌលទាំងពីរ ដែលបានទំនុកបម្រុងគិតគូរយកចិត្តទុកដាក់ រកជំនួយឧបត្ថម ដើម្បីចិញ្ចឹមបីបាច់ថែរក្សាកុមារតូចៗ ដែលជាកុមារកំព្រារស់នៅក្នុងមណ្ឌលទាំងពីរនេះ ឱ្យរស់រានមានជីវិតដូចកុមារទូទៅ ថែមទំាងផ្តល់ការថែទាំសុខភាព ទាំងការសិក្សារៀនសូត្រ ទាំងចំណេះ ដឹងទូទៅ និងភាសាបរទេសទៀតផង។

លោកជំទាវអគ្គលេខាធិការរងទី១ សូមគោរពថ្លែងអំណរគុណដល់ បុគ្គលិក ម៉ែដោះទាំងអស់នៅទីនេះ ដែលគាត់បាន លះបង់ពេលវលា មើលថែទាំកុមារតូចៗដូចជាកូនបង្កើត ដោយម៉ែដោះម្នាក់ៗមើលថែកូនៗរហូតដល់៨នាក់ ពិតជាមិនងាយ ស្រួលនោះទេ ព្រោះពួកគេនៅតូចៗ។ លោកជំទាវបន្តថា ប្រធានមណ្ឌលទាំងពីរ បានរួមចំណែកចូលរួមកសាង អភិវឌ្ឍធនធានមនុស្ស បណ្ដុះបណ្ដាលកុមារកំព្រាទាំងអស់បានយ៉ាងល្អ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងរួមចំណែក អភិវឌ្ឍប្រទេសជាតិ ដើម្បីឈានទៅប្រទេសដែលមានការអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ព្រោះកុមារតូចៗនៅទីនេះ គឺជាទំពាំងស្នងឫស្សី ដើម្បីជាការតបស្នង ជួយអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ។ លោកជំទាវអគ្គលេខាធិការរងទី១ សូមផ្តាំផ្ញើដល់កុមារា កុមារីតូចៗថា ចូរចៅៗថែទាំសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ កុំញុំាប្រៃពេក ផ្អែមពេក ព្រោះវានាំឱ្យកើតជំងឺមិនឆ្លង នានា។ លើសពីនោះទៀត សូមចៅៗទាំងអស់ខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតភ្លឺស្វាង ត្រូវស្តាប់ការទូន្មាន របស់អាណាព្យាបាលនៅទីនេះ ដែលម៉ែដោះមើលថែពួកចៅៗដូចជាកូនបង្កើត។

លោក ផន ផល្លា ប្រធានគ្រប់គងមណ្ឌលមែកឈើ ពិតជាគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ កាកបាទ ក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរ ដល់អ្នកដែលងាយរងគ្រោះបំផុត គ្រប់ទិសទី ជាពិសេសកុមារកំព្រា កុមារដែលគេបោះបង់ចោល។ ជាអតីតកុមារដែលធ្លាប់រស់នៅក្នុង មណ្ឌលមែកឈើ តាំងឆ្នាំ ១៩៩៧ លោក ផល្លា បានឱ្យដឹងថា សម្រាប់មណ្ឌលកុមារកំព្រាមែកឈើ មានកុមារកំពុងរស់នៅចំនួន១៨៦នាក់ ក្នុងនោះមាន កុមារីជាង៥០% ដែលកុមារកំព្រាទាំងនេះយកមកពីគ្រប់ទិសទីតាំងពីអាយុ១ថ្ងៃមកម្លះ ហើយពួកគេសុទ្ធតែដាក់ត្រគូល ផល្លា ទាំអស់។  

សូមជម្រាបថា អំណោយប្រគល់ជូន មណ្ឌលមែកឈើ និង អង្គការសង្គ្រោះជនអស់សង្ឃឹម នាពេលនេះរួមមាន៖ សាប៊ូកក់សក់១ដប សាប៊ូដុសខ្លួន២ដុំ ទឹកគោ១ប្រអប់ទឹកសុទ្ធ២ដប និងនំភីហ្សាម្នាក់១ប្រអប់៕​

អត្ថបទ៖ សំ ងីម​


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm