ក្រុមហ៊ូធីយេម៉ែន និយាយថា ពួកគេបានបាញ់មីស៊ីលលើអាកាសយានដ្ឋាន Ben Gurion របស់អ៊ីស្រាអែល

2025/05/30 11:52:05 pm        78

ក្រុមឧទ្ទាមហ៊ូធីយេម៉ែននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានបាញ់មីស៊ីលទៅលើអាកាសយានដ្ឋាន Ben Gurion របស់អ៊ីស្រាអែល ។

លោក Yahya Sarea គឺជាអ្នកនាំពាក្យក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ និយាយថា ពួកគេសម្រេចបានគោលដៅរបស់ខ្លួន ដោយបង្ខំឲ្យពលរដ្ឋអ៊ីស្រាអែលរត់ទៅកាន់ទីជម្រក និងបញ្ឈប់ការគ្រប់គ្រងចរាចរណ៍អាកាសនៅអាកាសយានដ្ឋាន ។

យោធាអ៊ីស្រាអែលនិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Telegramកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា មីស៊ីលបាញ់ចេញពីយេម៉ែន ត្រូវបានបាញ់ស្កាត់ ។

ការវាយប្រហារនេះ បានកើតមានឡើងរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយអ៊ីស្រាអែលនិយាយថា ពួកគេបានវាយប្រហារគោលដៅក្រុមហ៊ូធី រួមទាំងយន្តហោះនៅសល់ ១គ្រឿងចុងក្រោយប្រើប្រាស់ដោយក្រុមមួយនេះ នៅអាកាសយានដ្ឋានអន្តរជាតិក្រុង Sanaa ក្រោយក្រុមជីវពលយេម៉ែនមួយនេះ បាញ់មីស៊ីលមកលើអ៊ីស្រាអែល កាលពីរយៈពេល ១ថ្ងៃមុន ។ 

ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំ ២០២៣ ក្រុមឧទ្ទាមហ៊ូធី បានវាយប្រហារអ៊ីស្រាអែល និងវាយប្រហារការដឹកជញ្ជូននៅក្នុងសមុទ្រក្រហម ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន ។

ភាគច្រើននៃមីស៊ីល និងយានដ្រូនបាញ់សំដៅអ៊ីស្រាអែល ត្រូវបានបាញ់ស្កាត់ ឬធ្លាក់មុនពេលទៅដល់គោលដៅ ហើយអ៊ីស្រាអែល បានបើកការវាយប្រហារសងសឹកវិញ ៕


អត្ថបទដែលទាក់ទង

ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
2026/07/25 01:25:18 pm        52
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
2026/07/25 01:21:47 pm        55
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
2026/07/25 12:37:15 pm        90

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល

2026/07/25 01:48:37 pm
​សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
2026/07/25 01:25:54 pm
​ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
2026/07/25 01:25:18 pm
​សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
2026/07/25 01:21:47 pm
​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ
2026/07/25 01:03:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm