ឧត្តមសេនីយ៍ជាន់ខ្ពស់ប៉ាគីស្ថាន៖ ប៉ាគីស្ថាន និងឥណ្ឌា ជិតបញ្ចប់ការកាត់បន្ថយទាហានតាមព្រំដែន

2025/05/31 12:51:05 am        81

មន្ត្រីយោធាជាន់ខ្ពស់ប៉ាគីស្ថាន បានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃសុក្រ (ទី៣០ ខែឧសភា) នេះថា ប៉ាគីស្ថាន និងឥណ្ឌា ជិតបញ្ចប់ការបន្ថយចំនួនកងទ័ព នៅតាមព្រំដែនរបស់ប្រទេសទាំង២ ឲ្យដល់កម្រិតនៅមុនពេលដែលប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរផ្ទុះជម្លោះក្នុងខែនេះ តែយ៉ាងណាក្ដី លោកបានព្រមានថា វិបត្តិនេះបានបង្កើនហានិភ័យនៃការកើនឡើងនូវភាពតានតឹងនាពេលអនាគត។

គួររំលឹកថា ភាគីទាំង២ បានប្រើប្រាស់យន្តហោះចម្បាំង មីស៊ីល យានដ្រូន និងកាំភ្លើងធំ អំឡុងការប៉ះទង្គិចរយៈពេល ៤ថ្ងៃ ដែលជាការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតរបស់ប្រទេសទាំង២ ជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ មុនពេលបទឈប់បាញ់ត្រូវបានប្រកាសឡើង។

ការបញ្ឆេះឲ្យមានការប្រយុទ្ធចុងក្រោយបង្អស់ រវាងគូសត្រូវចាស់នេះ គឺដោយសារការវាយប្រហារកាលពីថ្ងៃទី២២ ខែមេសា នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ជាហេតុកាណ៍ដែលបានសម្លាប់មនុស្ស ២៦នាក់ ភាគច្រើនជាអ្នកទេសចរ។ ទីក្រុងញូវដេលី បានទម្លាក់ការទទួលខុសត្រូវ ចំពោះឧបទ្ទវហេតុនេះ ទៅលើ «ភេរវករ» គាំទ្រដោយប៉ាគីស្ថាន ជាការចោទប្រកាន់ដែលត្រូវបានបដិសេធដោយទីក្រុងអ៊ីស្លាម៉ាបាដ។

កាលពីថ្ងៃទី៧ ខែឧសភា ឥណ្ឌាបានបាញ់មីស៊ីលឆ្លងកាត់ព្រំដែនសំដៅទៅលើអ្វីដែលខ្លួនបាននិយាយថា ជាទីតាំង «ហេដ្ឋារចនាសម្ព័ន្ធភេរវករ» ហើយខណៈដែលប៉ាគីស្ថានបានឆ្លើយតបជាមួយនឹងការវាយប្រហារផ្ទាល់ខ្លួន ប្រទេសទាំង២ បានបង្កើនកងកម្លាំងបន្ថែមនៅតាមព្រំដែន។

លោកឧត្តមសេនីយ៍ Sahir Shamshad Mirza ដែលជានាយសេនាធិការចម្រុះរបស់ប្រទេសប៉ាគីស្ថាន បាននិយាយថា យោធាទាំង២ បានចាប់ផ្តើមដំណើរការកាត់បន្ថយកម្រិតកងទ័ព។ ក្នុងនាមមន្ត្រីយោធាជាន់ខ្ពស់បំផុតរបស់ប៉ាគីស្ថានដែលនិយាយជាសាធារណៈ គិតចាប់តាំងពីមានជម្លោះ លោក Mirza បានបញ្ជាក់ថា៖ «យើងស្ទើរតែបានត្រលប់ទៅស្ថានការណ៍ដូចដើម នៅមុនថ្ងៃទី២២ ខែមេសា។ យើងកំពុងខិតជិតដល់ចំណុចនោះហើយ ឬក៏យើងត្រូវតែទៅឲ្យដល់ចំណុចនោះ នាពេលនេះ»។

ក្រសួងការពារជាតិរបស់ឥណ្ឌា និងការិយាល័យរបស់ប្រមុខការពារជាតិឥណ្ឌា មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើរបស់សារព័ត៌មាន Reuters ដើម្បីសុំការអត្ថាធិប្បាយ ជុំវិញលើកឡើងរបស់លោក Mirza នេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        194
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        234
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        212

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm