ស៊ែប៊ី ប្រាប់ថា នឹងស៊ើបអង្កេតការចោទប្រកាន់របស់រុស្ស៊ី ជុំវិញការបញ្ជូនអាវុធទៅអ៊ុយក្រែន

2025/05/31 12:53:06 am        99

លោកប្រធានាធិបតី Aleksandar Vucic បាននិយាយថា ប្រទេសស៊ែប៊ី និងរុស្ស៊ី នឹងធ្វើការស៊ើបអង្កេតរួមគ្នា អំពីថា តើដែលគ្រាប់រំសេវផលិតដោយស៊ែប៊ីបានទៅដល់អ៊ុយក្រែនដោយរបៀបណា បន្ទាប់ពីទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុងបែលក្រាដ (Belgrade) ថា បាននាំចេញអាវុធទៅឲ្យរដ្ឋាភិបាលទីក្រុងគីវ។

SVR ដែលជាទីភ្នាក់ងារចារកម្មបរទេសរបស់រុស្ស៊ី បានចោទប្រកាន់ទីក្រុងបែលក្រាដថា បាន «ក្បត់ខ្លួនស្ងាត់ៗ» ដោយបន្ទោសក្រុមហ៊ុនផលិតគ្រឿងយុទ្ធោបករណ៍របស់ស៊ែប៊ីថា បានលក់គ្រាប់រំសេវ និងអាវុធទៅឲ្យអ៊ុយក្រែន។

តាមរយៈសេចក្តីថ្លែងការណ៍ដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែឧសភា) SVR បានឲ្យដឹងថា៖ «ការធ្វើបែបនោះ (ការលក់អាវុធ) មានគោលបំណងច្បាស់លាស់ ដើម្បីសម្លាប់ និងធ្វើឲ្យគ្រោះថ្នាក់ដល់បុគ្គលិកយោធា និងប្រជាជនស៊ីវិលរុស្ស៊ី»។

SVR បានបន្ថែមថា ស៊ែប៊ីបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន តាមរយៈអន្តរការីរបស់អង្គការណាតូ (NATO) ដែលរួមសាធារណរដ្ឋឆេក ប៉ូឡូញ និងប៊ុលហ្គារី ក៏ដូចជាប្រទេសអាហ្វ្រិកមួយចំនួនផងដែរ។

លោក Vucic បានប្រាប់ទូរទស្សន៍រដ្ឋ RTS TV ថា លោកបានពិភាក្សា អំពីការនាំចេញអាវុធរបស់ស៊ែប៊ីទៅអ៊ុយក្រែនជាមួយមេដឹកនាំរុស្ស៊ីលោក Vladimir Putin នៅពេលលោកបានទៅទស្សនកិច្ចទីក្រុងមូស្គូកាលពីថ្ងៃទី៩ ខែឧសភា ហើយបានបដិសេធការចោទប្រកាន់មួយចំនួនរបស់ SVR៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm