ទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅប្រទេសកាតា បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៧០នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កាលថ្ងៃព្រហស្បតិ៍។
យោងតាមទូរទស្សន៍នេះ បានឲ្យដឹងថា មនុស្សប្រហែល ២០នាក់ បានបាត់បង់ជីវិត នៅក្នុងការទម្លាក់គ្រាប់បែកលើជំរំជនភៀសខ្លួន Al Bureij នៅភាគកណ្តាលតំបន់ហ្កាហ្សា។ ក្រសួងសុខាភិបាលនៃដៃនដី ប៉ាឡេស្ទីនចង្អុលបង្ហាញថា មនុស្សយ៉ាងតិច ១៨៤នាក់ បានរងរបួស ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។
យោងតាមសារព័ត៌មាន Al Jazeera កងកម្លាំងការពារអ៊ីស្រាអែល បន្តធ្វើការវាយប្រហារលើភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។ ការវាយប្រហារពេញមួយយប់លើតង់ជនភៀសខ្លួន នៅក្នុងតំបន់មនុស្សធម៌ Al Mawasi ក្បែរទីក្រុង Khan Yunis បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣នាក់ស្លាប់ និង មួយចំនួនផ្សេងទៀត រងរបួស។

