ការិយាល័យ UN៖ ការរាំងខ្ទប់ជំនួយរបស់អ៊ីស្រាអែល ធ្វើហ្កាហ្គាហ្សាក្លាយជា «តំបន់ស្រេកឃ្លានបំផុត នៅលើផែនដី»

2025/05/31 01:40:22 am        60

ការិយាល័យអង្គការសហប្រជាជាតិ (UN) សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានលើកឡើងថា អ៊ីស្រាអែលកំពុងរាំងខ្ទប់ជំនួយមនុស្សធម៌ស្ទើរតែគ្រប់យ៉ាងមិនឲ្យចូលទៅកាន់តំបន់ហ្កាហ្សា ដោយសឹងតែគ្មានអាហារឆ្អិនស្រាប់ចូលទៅកាន់ទីកន្លែងដែលអ្នកនាំពាក្យបានពិពណ៌នាថា ជា «ដែនដីមានភាពស្រេកឃ្លានបំផុត នៅលើផែនដី»។

អ្នកនាំពាក្យ លោក Jens Laerke បាននិយាយថា មានតែរថយន្តជំនួយចំនួន ៦០០គ្រឿងប៉ុណ្ណោះ ក្នុងចំណោម ៩០០គ្រឿងដែលត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់ព្រំដែនរបស់អ៊ីស្រាអែលជាមួយតំបន់ហ្កាហ្សា ហើយពីទីនោះ ភាពច្របូកច្របល់ដោយសារឧបសគ្គការិយាធិបតេយ្យ និងសន្តិសុខ បានធ្វើឲ្យវាស្ទើរតែមិនអាចទៅរួចនោះឡើយ ក្នុងការដឹកជំនួយចូលក្នុងតំបន់នេះដោយសុវត្ថិភាព។

អំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាថ្ងៃសុក្រ (ទី៣០ ខែឧសភា) នេះ លោក Laerke បានប្រាប់ថា៖ «អ្វីដែលយើងអាចនាំចូលទៅបាន គឺម្សៅ។ វាមិនទាន់ចម្អិនហើយរួចរាល់ សម្រាប់បរិភាគនោះទេ មែនទេ? វាត្រូវការការចម្អិន។ ប្រជាជន ១០០ភាគរយ នៅតំបន់ហ្កាហ្សា ប្រឈមនឹងគ្រោះទុរ្ភិក្ស»។

លោក Tommaso della Longa អ្នកនាំពាក្យរបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម បានបន្ថែមថា ពាក់កណ្តាលនៃសម្ភារៈបរិក្ខារពេទ្យរបស់ខ្លួន នៅក្នុងដែនដីនេះ គឺលែងដំណើរការ ដោយសារកង្វះប្រេងឥន្ធនៈ ឬឧបករណ៍វេជ្ជសាស្ត្រ៕

អត្ថបទដែលទាក់ទង

លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm