សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាពចំនួន២៩គណបក្ស

2025/05/31 02:18:30 am        109

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រធានគណបក្សនយោបាយ​ក្នុងសម្ព័ន្ធភាព ដែលមានគណបក្សនយោបាយចំនួន ២៩ចូលរួម។

គណបក្សនយោបាយទាំង២៩ ដែលបានចូលរួម រួមមាន៖ គណបក្សប្រជាជនកម្ពុជា , គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី ,គណបក្សសញ្ជាតិកម្ពុជា ,គណបក្សខ្មែរក្រោក,គណបក្សសំបុកឃ្មុំសង្គម​ប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរសាធារណរដ្ឋ ,គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ,គណបក្សយុវជនកម្ពុជា ,គណបក្សធម្មាធិបតេយ្យ , គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សកសិករ ,គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សបំណងពលរដ្ឋ, គណបក្សខ្មែរអភិរក្ស, គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សនគរប្រជាធិបតេយ្យ, គណបក្សអំណាចប្រជាពលរដ្ឋ, គណបក្សខ្មែរអង្គរ, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ, គណបក្សម៉ូលីណាកា, គណបក្សចលនាប្រជាធិបតេយ្យ, គណបក្សអភិវឌ្ឍន៍កម្ពុជា ,គណបក្សមហានគរ និងគណបក្សសន្តិភាពជាតិ។ 

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះវឌ្ឍនភាពដែលបានកើតឡើងជុំវិញគណបក្សនយោបាយដែលជាតំណាងដែលបានចូលរួមសហការគ្នា ជាពិសេសការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយន្តការនានាដែលមានកន្លងមក។ នៅក្នុងជំនួបនេះ សម្ដេចតេជោបានចែករំលែកអំពីសភាពការណ៍នាពេលបច្ចុប្បន្នពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសលទ្ធផលនៃការចរចារវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ បានទទួលលទ្ធផលល្អ និងគោលជំហររបស់សម្ដេច ក៏ដូចជាគណបក្សប្រជាជនកម្ពុជា 

ក្នុងការធ្វើយ៉ាងណាដោះស្រាយបញ្ហាដោយសន្តិវិធី និងការចរចា។ សម្ដេចតេជោបានបញ្ជាក់ថា ជំហររបស់កម្ពុជាគឺយើងមិនចង់មានសង្គ្រាមនោះទេ ក៏ប៉ុន្តែក្នុងករណីចាំបាច់ ត្រូវតែធ្វើសង្គ្រាមបើសិនមានករណីឈ្លានពាន តែទោះជាយ៉ាងណាសម្ដេចតេជោនៅតែលើកទឹកចិត្តឲ្យភាគីទាំងអស់បន្តការអត់ធ្មត់ និងបន្តការចរចាគ្នា ដើម្បីរក្សាបាននូវព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ 

សម្ដេចតេជោក៏បានមានប្រសាសន៍ទៅកាន់បណ្ដាគណបក្សសម្ព័ន្ធភាព ទាក់ទងទៅនឹងការចូលរួមទប់ស្កាត់ភាពនិយមជ្រុល ជាក់ស្ដែងដូចជាបញ្ហាព្រំដែននេះជាដើម គឺយើងត្រូវចូលរួមទប់ស្កាត់កុំឲ្យមានភាពជាតិនិយម ឬញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ និងធ្វើឲ្យប៉ះទង្គិចដល់ទំនាក់ទំនងប្រទេសជិតខាង ដែលជារឿងមួយមិនគប្បីនោះទេ។ 

ក្នុងឱកាសនោះ សម្ដេចតេជោក៏បានមានប្រសាសន៍ចូលរួមចែករំលែកជាមួយបណ្ដាគណបក្សនយោបាយ ទាក់ទងទៅនឹងការទប់ស្កាត់នូវនយោបាយជ្រុលនិយម ដោយសម្ដេចបានមានប្រសាសន៍បញ្ជាក់ថា ដរាបណានយោបាយជ្រុលនិយមនៅតែកើតមានក្នុងប្រទេសកម្ពុជា គឺប្រទេសកម្ពុជាយើងនៅតែមានហានិភ័យ តែសម្ដេចបានមានប្រសាសន៍ហើយថា សម្ដេចត្រូវតែមានវិធានការក្នុងការកំចាត់នូវនយោបាយជ្រុលនិយមនេះ ហើយសម្ដេចធ្វើចំពោះតែក្រុមណា ឬជនណាដែលមានបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលក្រៅប្រព័ន្ធច្បាប់ ឬការធ្វើបដិវត្តន៍ពណ៌ ដែលប្រាសចាកពីរដ្ឋធម្មនុញ្ញ និងគោលការណ៍ប្រជាធិបតេយ្យ នោះរាជាដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនឹងមានវិធានការ។ 

នៅថ្ងៃនេះ សម្ដេចតេជោក៏បានប្រាប់ទៅដល់បណ្ដាគណបក្សនយោបាយសម្ព័ន្ធភាពថា គណបក្សប្រជាជនកម្ពុជា កំពុងតែសិក្សាស្រាវជ្រាវ ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា នាពេលខាងមុខ ហើយក៏ចង់បានយោបល់បន្ថែមពីបណ្ដាគណបក្សនយោបាយទាំងអស់ផងដែរធ្វើយ៉ាងណាដើម្បីឈានទៅទៅដល់ការធ្វើវិសោធនកម្មច្បាប់ ទាក់ទងទៅនឹងការបោះឆ្នោតព្រឹទ្ធសភា ដើម្បីពង្រីកបន្ថែម និងបង្កើននូវគណនេយ្យភាព រវាងសមាជិកព្រឹទ្ធសភា ជាមួយនឹងអង្គបោះឆ្នោត និងការទទួលខុសត្រូវកាន់តែខ្ពស់ចំពោះប្រជាពលរដ្ឋ។ 

នៅក្រោយជំនួបនេះផងដែរ សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានរៀបចំនូវអាហារសាមគ្គីមួយពេលជាមួយប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព២៩គណបក្ស ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល៕


អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        81
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        139
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        252

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm