EU៖ ការប្ដេជ្ញាចិត្តទាំងស្រុង នៅតែមានចំពោះកិច្ចពិភាក្សាពាណិជ្ជកម្ម ទោះតុលាការអាមេរិកចេញសេចក្តីសម្រេច

2025/05/31 02:49:17 am        172


ប្រធានផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប (EU) នេះ នៅថ្ងៃសុក្រ (ទី៣០ ខែឧសភា) នេះ បានប្រាប់ឲ្យដឹងថា «ការប្ដេជ្ញាចិត្តទាំងស្រុង» នៅតែមានក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសកុំឲ្យមានការដំឡើងពន្ធធ្ងន់ធ្ងរ បន្ទាប់ពីចៅក្រមអាមេរិក បានសម្រេចថា វិធានការដ៏ចម្រូងចម្រាសរបស់រដ្ឋបាលលោក Donald Trump គឺផ្ទុយពីរដ្ឋធម្មនុញ្ញ។

បន្ទាប់ពីមានការជជែកតាមទូរសព្ទ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែឧសភា) ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick ស្នងការពាណិជ្ជកម្ម EU លោក Maros Sefcovic បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «យើងបានដាក់ពេលវេលា និងកិច្ចប្រឹងប្រែងគ្រប់យ៉ាងទៅក្នុងការស្វែងដំណោះស្រាយឆ្ពោះទៅមុខ ហើយវានៅតែជាអាទិភាពចម្បងរបស់ EU។ យើងនៅតែបន្តមានទំនាក់ទំនងជាប់ជានិច្ច»។ 

តែយ៉ាងណាក្ដី លោក Sefcovic មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់ ជុំវិញការវិវត្តរបស់តុលាការនេះឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ តុលាការពាណិជ្ជកម្មអន្តរជាតិអាមេរិក បានរារាំងមិនឲ្យចូលជាធរមាន សម្រាប់ពន្ធភាគច្រើនដែលត្រូវបានប្រកាស ចាប់តាំងពីលោក Trump ចូលកាន់តំណែងជាប្រធានាធិបតី។ តែតុលាការឧទ្ធរណ៍នៅថ្ងៃបន្ទាប់ បានអនុញ្ញាតដល់ការអនុវត្តវិធានការពន្ធលើការនាំចូលលើប្រទេសចិន និងដៃគូពាណិជ្ជកម្មផ្សេងទៀត។ ឥឡូវនេះ ការផ្អាករយៈពេលខ្លីនេះ នឹងអនុញ្ញាតឲ្យបន្តដំណើរការបណ្តឹងឧទ្ធរណ៍។

នៅមុននេះ លោក Sefcovic បានប្រាប់ថា លោកបានជជែកតាមទូរសព្ទជាមួយសមភាគីពាណិជ្ជកម្មអាមេរិករបស់លោក នៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃចន្ទ ខណៈដែលភាគីទាំង២ បានបង្កើនកិច្ចពិភាក្សា បន្ទាប់ពីមានភាពតានតឹងកាលពីសប្តាហ៍មុន៕

អត្ថបទដែលទាក់ទង

លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm