អ៊ីរ៉ង់ហៅរបាយការណ៍ចារកម្មអូទ្រីស ស្ដីកម្មវិធីនុយក្លេអ៊ែរថា ជា «ព័ត៌មានក្លែងក្លាយ»

2025/05/31 02:50:45 am        70



អ៊ីរ៉ង់ នៅថ្ងៃសុក្រ (ទី៣០ ខែឧសភា) នេះ បានឲ្យឈ្មោះថា ជា «ព័ត៌មានក្លែងក្លាយ» សម្រាប់របាយការណ៍ចារកម្មរបស់អូទ្រីស ដែលបានរៀបរាប់ថា ទីក្រុងតេអេរ៉ង់កំពុងប្រឹងប្រែងផលិតអាវុធបរមាណូ ទោះបីជាខ្លួនកំពុងបន្តការចរចារជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីការគំរាមកំហែងជាសាកល សេវាស៊ើបការណ៍សម្ងាត់ ក្នុងស្រុក (DSN) របស់ប្រទេសអូទ្រីស បានឲ្យដឹងថា «កម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មានវឌ្ឍនភាពយ៉ាងល្អប្រសើរ»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រទេសលោកខាងលិចផ្សេងទៀត បានចោទប្រកាន់អ៊ីរ៉ង់ម្តងហើយម្តងទៀតថា កំពុងប្រឹងប្រែងផលិតអាវុធនុយក្លេអ៊ែរ។ អ៊ីរ៉ង់បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាងនេះ ដោយជំនួសមកវិញបានផ្ដល់ហេតុផលថា ខ្លួនកំពុងបន្តកម្មវិធីនុយក្លេអ៊ែរ សម្រាប់គោលបំណងស៊ីវិលតែម្យ៉ាងប៉ុណ្ណោះ។

យោងតាមទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) អ៊ីរ៉ង់ គឺជាប្រទេសតែមួយគត់ ក្នុងពិភពលោកដែលបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់ ៦០ភាគរយ។ អត្រានោះនៅតែស្ថិតក្រោមកម្រិត ៩០ភាគរយដែលត្រូវការ ដើម្បីផលិតអាវុធនុយក្លេអ៊ែរ ប៉ុន្តែលើសពីកម្រិត ៣,៦៧ភាគរយដែលត្រូវបានបានកំណត់ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៥ ជាមួយមហាអំណាចពិភពលោក។

របាយការណ៍របស់អូទ្រីស បានលើកឡើងថា «រាល់កិច្ចប្រឹងប្រែង ដើម្បីទប់ស្កាត់ដំណើរការផលិតអាវុធរបស់អ៊ីរ៉ង់ តាមរយៈការដាក់ទណ្ឌកម្ម និងកិច្ចព្រមព្រៀងកន្លងមក បានបង្ហាញឲ្យឃើញថា គ្មានប្រសិទ្ធភាពអ្វីឡើយ»។ តែនៅថ្ងៃសុក្រនេះ ក្រសួងការបរទេសអ៊ីរ៉ង់បានថ្កោលទោសថា ជា «ព័ត៌មានក្លែងក្លាយ» ដែលបានផ្សព្វផ្សាយក្នុងរបាយការណ៍នេះ ហើយទាមទារឲ្យមានការពន្យល់ពីរដ្ឋាភិបាលអូទ្រីស៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm