វិមានក្រឹមឡាំងរំពឹងថា រុស្ស៊ី និងអ៊ុយក្រែននឹងពិភាក្សា អំពីលក្ខខណ្ឌបទឈប់បាញ់ នៅអ៊ីស្តង់ប៊ុល

2025/05/31 03:15:40 am        69


អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (៣០ ឧសភា) បានប្រាប់ថា ទីក្រុងមូស្គូរំពឹងថា រុស្ស៊ី និងអ៊ុយក្រែន នឹងពិភាក្សាគ្នា អំពីលក្ខខណ្ឌនានា សម្រាប់បទឈប់បាញ់ ក្នុងសង្គ្រាមនៅអ៊ុយក្រែន នាសប្តាហ៍ក្រោយ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ខណៈបានពោលសរសើរពីតួនាទីរបស់សហរដ្ឋអាមេរិកក្នុងការជួយសម្របសម្រួលកិច្ចចរចា។

រុស្ស៊ីបានស្នើឲ្យរៀបចំកិច្ចចរចាជុំទី២ ជាមួយអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល នាថ្ងៃទី២ ខែមិថុនា។ តែបើតាមរដ្ឋមន្ត្រីការបរទេស លោក Andrii Sybiha បាននិយាយនៅថ្ងៃសុក្រនេះថា អ៊ុយក្រែនចង់ឃើញសំណើរបស់រុស្ស៊ី សម្រាប់កិច្ចព្រមព្រៀងសន្តិភាព មុនពេលខ្លួនបញ្ជូនគណៈប្រតិភូទៅប្រទេសទួរគី។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា គណៈប្រតិភូរុស្ស៊ី នឹងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ហើយនឹងត្រៀមខ្លួន សម្រាប់កិច្ចពិភាក្សាជាមួយអ៊ុយក្រែន នៅព្រឹកថ្ងៃចន្ទ។

លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «នាពេលនេះ មនុស្សគ្រប់គ្នាកំពុងផ្តោតលើការចរចាដោយផ្ទាល់ រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ បញ្ជីរៀបរាប់លក្ខខណ្ឌនានា សម្រាប់បទឈប់បាញ់ កំពុងត្រូវបានបង្កើតឡើង»។ តែយ៉ាងណាក្ដី លោកបានបញ្ជាក់ថា ព័ត៌មានលម្អិតនៃអនុស្សរណៈនេះ នឹងមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅដើមសប្តាហ៍នេះថា លក្ខខណ្ឌរបស់លោក Vladimir Putin ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន រួមបញ្ចូលការទាមទារឲ្យមេដឹកនាំលោកខាងលិចសន្យាជាលាយលក្ខណ៍អក្សរបញ្ឈប់ការពង្រីកកម្លាំងរបស់អង្គការណាតូ (UN) នៅភាគខាងកើត។

បេសកជនរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ប្រចាំនៅអ៊ុយក្រែន គឺលោក Keith Kellogg បាននិយាយនៅមុននេះថា ក្ដីបារម្ភរបស់រុស្ស៊ី ជុំវិញការពង្រីកកម្លាំងទៅតំបន់ភាគខាងកើតពីសំណាក់អង្គការណាតូ គឺជារឿងត្រឹមត្រូវ ហើយសហរដ្ឋអាមេរិកមិនចង់ឃើញវត្តមានអ៊ុយក្រែននៅក្នុងសម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិកនេះទេ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        33
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm