អ៊ីស្រាអែល ចោទប្រធានាធិបតីបារាំង លោក Macron ថា «ធ្វើយុទ្ធនាការប្រឆាំងរដ្ឋជ្វីហ្វ»

2025/05/31 04:49:17 pm        26

អ៊ីស្រាអែល បានចោទប្រកាន់ប្រធានាធិបតីបារាំង លោក Emmanuel Macron ថាបានធ្វើ «យុទ្ធនាការប្រឆាំងរដ្ឋជ្វីហ្វ» កាលពីថ្ងៃសុក្រ ទី៣០ ឧសភា បន្ទាប់ពីលោកបានអំពាវនាវឱ្យបណ្តាប្រទេសអ៊ឺរ៉ុប ពង្រឹងជំហររបស់ខ្លួនលើអ៊ីស្រាអែល ប្រសិនបើស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សាពុំមានភាពប្រសើរឡើង។ ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដោយការពារកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យផ្តល់ជំនួយថា «គ្មានការរារាំងជំនួយមនុស្សធម៌ទេ»។ «ប៉ុន្តែជំនួសឱ្យការដាក់សម្ពាធលើក្រុមភេរវករជីហាដ លោក Macron មានបំណងផ្តល់រង្វាន់ដល់ពួកគេជាមួយនឹងរដ្ឋប៉ាឡេស្ទីន។ 

អ៊ីស្រាអែល កាលពីសប្តាហ៍មុនបានដកចេញផ្នែកមួយចំនួននៃការបិទផ្លូវរយៈពេលជាងពីរខែលើការផ្គត់ផ្គង់ជំនួយចូលទៅតំបន់ហ្កាហ្សា ដែលកំពុងស៊ូទ្រាំទៅនឹងកង្វះស្បៀងអាហារ និងថ្នាំពេទ្យធ្ងន់ធ្ងរ ទោះបីជារថយន្តដឹកជំនួយមនុស្សធម៌មួយចំនួន បានចាប់ផ្តើមចូលទៅក៏ដោយ។ ទន្ទឹមនឹងនេះ លោក Macron បានជំរុញនៅក្នុងសេចក្តីថ្លែងការណ៍គាំទ្រដល់ប៉ាឡេស្ទីន។ កាលពីថ្ងៃសុក្រ លោកបាននិយាយថា បណ្តាប្រទេសអ៊ឺរ៉ុប គួរតែ «ពង្រឹងជំហររួម» ប្រឆាំងអ៊ីស្រាអែល ប្រសិនបើប្រទេសនេះមិនបានឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះស្ថានភាពមនុស្សធម៌នៅហ្កាហ្សា រួមទាំងការរក្សាការបើកចំហលទ្ធភាពនៃការដាក់ទណ្ឌកម្ម។ លោកMacron បានចាត់ទុកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយលក្ខខណ្ឌមួយចំនួនថា «មិនត្រឹមតែកាតព្វកិច្ចគុណធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាភាពចាំបាច់ផ្នែកនយោបាយ»។ ប្រទេសបារាំង កំពុងធ្វើជាម្ចាស់ផ្ទះរួមគ្នាជាមួយប្រទេសអារ៉ាប៊ីសាអូឌីត នូវសន្និសីទអន្តរជាតិមួយនៅអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក សំដៅធ្វើឱ្យមានឡើងវិញនូវគំនិតនៃដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាលទ្ធផលមួយដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជំទាស់។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        18
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        19
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm