ក្រសួងទេសចរណ៍អំពាវនាវអាជីវកម្មបន្ទប់ស្នាក់ កុំដំឡើងថ្លៃសេវាថ្ងៃប្រឡងបាក់ឌុប

2021/12/20 07:32:18 pm        680

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានធ្វើការអំពាវនាវទៅបណ្តាម្ចាស់អាជីវកម្មទេសចរណ៍មានដូចជា សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ផ្ទះស្នាក់ និងបណ្តាអាហារដ្ឋាន ភោជនីយដ្ឋាននានា សូមកុំធ្វើការដំឡើងថ្លៃសេវា ហើយបើអាចសូមធ្វើការបញ្ចុះតម្លៃសេវា ដើម្បីជួយដល់បណ្តាសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលនឹងអញ្ជើញទៅទទួលសេវាកម្ម នៅក្នុងឱកាសថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុកតិយភូមិ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

បើតាមឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់​នៅថ្ងៃទី២០ខែធ្នូនេះថា នៅថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះ នៅទូទាំងប្រទេស នឹងមានលោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើន ផ្លាស់ទីស្វែងរក​សេវា​បន្ទប់ស្នាក់ នៅតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះស្នាក់ និងស្វែងរកសេវា​ម្ហូបអាហារ​នានា​ដែលនៅជិតមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ឯកឧត្តម តុប សុភ័ក ក្នុងនាមក្រសួងទេសចរណ៍បានស្នើសូមម្ចាស់អាជីវកម្មទេសចរណ៍នានានោះ ធ្វើបន្តរក្សាប្រពៃណីល្អការចេះជួយគ្នា ​កុំឡើងថ្លៃសេវារបស់ខ្លួន ហើយបើអាចសូមធ្វើការបញ្ចុះតម្លៃ​សេវារបស់ខ្លួន ​ដើម្បីជម្រុញលើកកម្ពស់ ​ការប្រឡងកម្រិតថ្នាក់ជាតិ មានដំណើរការល្អប្រសើរ ខណៈការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងឆ្នាំកន្លងមក មានអាជីកម្មសណ្ឋាគារ ផ្ទះសំណាកនិងភោជនីយដ្ឋានមួយចំនួនធំបានសហការល្អ មិនឆ្លៀតឱកាស តំឡើងតំលៃសេវា ហើយបានបញ្ចុះតម្លៃសម្រាប់ជូនសិស្សប្រឡង និងលោកគ្រូអ្នកគ្រូនានាផងដែរ។

នៅក្នុងសន្និសិទសារព័ត៌មានស្តីការការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ២០ខែធ្នូនេះដែរ ​ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារុន​ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា​ក៏បានថ្លែងអំពាវនាវទៅដល់បណ្តាសប្បុរសជន ​និងម្ចាស់អាជីកម្មបន្ទប់ស្នាក់ និងកន្លែងលក់ម្ហូប​អាហារ​ជាដើម ​សូមបង្កលក្ខណៈងាយស្រួល និងបង្កស្មារតីជួយគ្នាទៅវិញទៅមកដល់បណ្តា​សិស្សានុសិស្សនិង​ លោកគ្រូអ្នកគ្រូយើង ​ដែលចូលរួមប្រឡង ខណៈដែលពួកយើងទាំងអស់គ្នា​កំពុង​ជួបបញ្ហាវិបត្តិកូវីដ១៩នេះ។

សូមបញ្ជាក់ តាមសារាចរស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍នៅមុនថ្ងៃឆ្លងឆ្នាំសកល២០២១ ក្រសួងទេសចរណ៍បានណែនាំ​បណ្តា​មូលដ្ឋាន​អាជីវកម្មទេសចរណ៍ត្រូវរក្សាតម្លៃផលិតផលនិងសេវាអោយបានសមរម្យ ហើយរាល់តម្លៃ ស្នាក់នៅ ម្ហូបអាហារ ​និងសេវាផ្សេងៗទៀត ត្រូវសរសេរអោយបានច្បាស់នៅក្នុង​តារាងដើម្បី​ជម្រាប​ជូនភ្ញៀវដឹងជាមុន ចៀសវាងការកំណត់តម្លៃខ្ពស់ហួសហេតុ។

សម្រាប់បញ្ហានេះ បើតាម អ្នកនាំពាក្យក្រសួងទេសចរណ៍ ក៏បានថ្លែងដែរថា គ្រប់ភ្ញៀវអាចប្តឹង​ម្ចាស់​អាជីវកម្មទេសចរណ៍បាន ករណី អាជីវកម្មនោះ ដំឡើងថ្លៃសេវា ខុសពីអ្វីដែលបានកំណត់ក្នុង​តារាង​តម្លៃ និងខុសពីអ្វីដែលភាគីបានព្រមព្រៀងគ្នាជាមុន៕

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm