រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេស បាននិយាយថា រដ្ឋាភិបាលអ៊ីស្រាអែល បានអនុម័តការតាំងលំនៅថ្មីសម្រាប់ជនជាតិជ្វីហ្វចំនួន២២កន្លែងនៅតំបន់កាន់កាប់ West Bank ជាចំណាត់ការមួយដែលត្រូវបានថ្កោលទោសដោយក្រុមសិទ្ធិមនុស្សអ៊ីស្រាអែល ដែលអាចធ្វើឱ្យមានភាពតានតឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តសំខាន់ៗ ដែលបានគំរាមកំហែងដាក់ទណ្ឌកម្ម។
លោក Bezalel Smotrich អ្នកជាតិនិយមជ្រុលនៅក្នុងក្រុមចម្រុះស្តាំនិយមដែលកំពុងកាន់អំណាចជាអ្នកដែលបានតស៊ូមតិជាយូរមកហើយសម្រាប់អធិបតេយ្យភាពរបស់អ៊ីស្រាអែលនៅតំបន់ West Bank បានសរសេរនៅលើបណ្តាញ X ថា ការតាំងលំនៅ នឹងមានទីតាំងស្ថិតនៅភាគខាងជើងតំបន់ West Bank។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានដកស្រងសម្តីមន្ត្រីក្រសួងការពារជាតិដែលបាននិយាយថា ក្នុងចំណោមការតាំងលំនៅថ្មី នឹងត្រូវបានធ្វើឱ្យស្របច្បាប់នៅក្រោមច្បាប់របស់អ៊ីស្រាអែល ហើយការតាំងលំនៅថ្មី ក៏នឹងត្រូវបានសាងសង់។
អាជ្ញាធរប៉ាឡេស្ទីនគាំទ្រដោយប្រទេសលោកខាងលិច ដែលអនុវត្តការគ្រប់គ្រងមានកម្រិតនៅតំបន់ West Bank និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានថ្កោលទោសការសម្រេចរបស់អ៊ីស្រាអែល។ លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas បាននិយាយថា វាគឺជា «ការកើនឡើងដ៏គ្រោះថ្នាក់» ដោយចោទប្រកាន់អ៊ីស្រាអែលថា បានបន្តអូសតំបន់នេះធ្លាក់ចូលក្នុង «វដ្តនៃអំពើហិង្សា និងអស្ថិរភាព»។
