សម្តេចធិបតី៖ ទីតាំងដែលទាហានថៃលួចបាញ់ទាហានខ្មែរស្លាប់ត្រូវគ្រប់គ្រងបានវិញ ខណៈ​ស្ថានការណ៍​ក៏​វិលត្រឡប់ដូចដើមវិញ

2025/05/31 08:29:06 pm        292

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអះអាងថា ទីតាំង​ដែល​ទាហាន​ឈ្លានពាន​ថៃ​បាន​លួចឆ្មក់បាញ់សម្លាប់ទាហានខ្មែរកាលពីថ្ងៃទី២៨ ខែឧសភា កន្លង​ទៅ​នេះ​នៅ​តំប​ន់​មុំបី​នោះ ត្រូវបានទាហានខ្មែរដណ្តើមគ្រប់គ្រងបានមកវិញ ហើយស្ថានការណ៍​នៅ​តាម​ព្រំដែន​ក៏​បានវិលត្រឡប់មករកភាព ប្រក្រតីវិញផងដែរ ប៉ុន្តែការត្រៀម និងពង្រាយ​ទ័ព​នៅ​តែ​បន្ត​ដើម្បី​ការពារនូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់យើង។

ផ្ញើសារពីប្រទេសជប៉ុន ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ នៅ​ប្រទេស​ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​គូស​បញ្ជាក់​ថា ភ្លាមៗបន្ទាប់ ពីមានឧបទ្ទវហេតុ​ទាហាន​ថៃ​លួច​បាញ់​ទាហាន​ខ្មែរ​ដែល​បាន​បណ្តាល​ឲ្យ​បាត់​បង់​ជីវិតនោះ កងទ័ពនៃប្រ ទេសទាំងពីរបានប្រឈមមុខ និងត្រដាង​ស្លាប​ដាក់​គ្នា​យ៉ាង​ក្តៅ​គគុក ដោយបានចល័តទាំងរថក្រោះ កាំភ្លើងធំរៀងៗខ្លួន ដែលបានបណ្តាលឲ្យបងប្អូនខ្មែរ ដែល​កំពុង​រស់នៅតំបន់នោះមានការព្រួយបារម្ភ រហូតដល់រត់ភៀសខ្លួន មកទីកន្លែងមានសុវត្ថិភាព។ ប៉ុន្តែ​ទោះជាយ៉ាងណាស្ថានការណ៍ត្រូវបានវិលទៅរកភាពស្ងប់ស្ងាត់វិញ ក្រោយ​មាន​ការ​ចរចា​រវាង​មេទ័ព​ជើង​គោក​នៃប្រទេសទាំងពីរនោះ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាមិនបានខ្លាចនោះទេ ខណៈ​ការ​ដែល​សម្តេច​ឲ្យ​មាន​ការ​ជួប​ប្រជុំគ្នាជាបន្ទាន់ រវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងថៃនោះគឺ​ដោយ​សារ​តែ​កុំ​ឲ្យ​ស្ថានការណ៍កាន់តែរីករាលដាលខ្លាំងដោយមិនដឹងមូលហេតុច្បាស់លាស់ ហើយក៏ចង់ដឹងថា ការ​ខិតចូលរបស់ ទាហានថៃនោះគឺដោយសារអ្វី ជាការបញ្ជាពីថ្នាក់ណា ឬ​កម្រិត​ណា​ដើម្បី​ធ្វើ​ការ​ឆ្លើយ​តប​វិញឲ្យសមស្រប ទៅតាមសភាពការណ៍ដែលបានកើតឡើងនោះ

ទាក់ទងនឹងបញ្ហាព្រំដែននេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏​បាន​ប្រកាស​ជា​ថ្មីម្តងទៀតថា កម្ពុជានៅតែប្រកាន់ជំហរចចារដោយសន្តិវិធី និងដោះ​ស្រាយ​តាម​ច្បាប់​ជាតិ និងអន្តរជាតិ។ ប៉ុន្តែ​កម្ពុ​ជា​រក្សា​សិទ្ធិ​ក្នុង​ការ​ការពារ​ទឹក​ដី​របស់​ខ្លួន​ទៅ​តាម​គ្រប់​មធ្យោបាយ​រួម​ទាំង​កងកម្លាំង ប្រដាប់អាវុធ បើសិនជាមានភាគីម្ខាងទៀត ព្យាយាម​ប្រើ​ប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ឈ្លាន​ពា​នទឹកដីកម្ពុជានោះ។

ជាមួយគ្នានោះដែរសម្តេចធិបតីក៏បានឆ្លើយតប ចំពោះ​បុគ្គល​មួយ​ចំនួន​ដែល​តែង​តែ​ជំរុញ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង ទៅតុលាការអន្តរជាតិ ICJទាក់ទងនឹងបញ្ហានៅព្រំដែននេះ ប៉ុន្តែ​ត្រូវ​បាន​សម្តេច​លើក​ឡើងថាកម្ពុជាមិនមែនជាប្រទេសជួបប្តឹងនោះទេ កម្ពុជាចង់ដោះ​ស្រាយ​បញ្ហា​ព្រំដែ​ន​ដោយ​សន្តិភាព ប្រតិបត្តិការល្អ ផ្អែកទៅលើច្បាប់ និងបច្ចេកទេសច្បាប់អន្តរជាតិ។ ប៉ុន្តែ​ក៏​មិន​បណ្តែត​បណ្តោយ​ឲ្យគេឈ្លានពាន បានស្រេចតែចិត្តនោះដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        237
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        233

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm