ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំនៅកម្ពុជា បានមើលឃើញពីភាពរីកចំរើនរបស់កម្ពុជា បើទោះបីជាជួបវិបត្តិកូវីដក្តី

2021/12/20 07:49:45 pm        595

ភ្នំពេញ៖ លោក អាំផៃ ឃីនដាវង្ស បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា បើទោះបីជារយៈពេលចុងក្រោយនេះ កម្ពុជាជួបវិបត្តិនៃជំងឺកូវីដ-១៩ក្តី មិនតែប៉ុណ្ណោះប្រទេសកម្ពុជា ក៏បានផ្តល់ជំនួយជាវេជ្ជសាស្ត្រសម្រាប់ទប់ស្កាត់មេរោគកូវីដ១៩ ដល់ប្រទេសឡាវផងដែរ។

ថ្លែងនៅក្នុងកិច្ចជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ទំនាក់ទំនង​ទ្វេភាគីនៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ បានបង្ហាញឱ្យនូវទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ តាមរយៈកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំតាមប្រព័ន្ធវីដេអូ។ ជា​ពិសេស​ការ​ផ្លាស់ប្តូរ​ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ​ ដែលក្នុងនោះ​ឯកឧត្តមបណ្ឌិតផនខាំ វីផាវ៉ាន់ ​នាយករដ្ឋមន្រ្តី ​នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំ​គណៈប្រតិភូមក​ធ្វើ​ទស្សនកិច្ច​ជាផ្លូវ​ការនៅ​ព្រះរាជាណាចក្រកម្ពុជា​ដោយទទួលបានលទ្ធផល​ដ៏​ត្រចះត្រចង់​ជាដើមនោះ។

លោកទូតបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស​របស់ប្រទេសកម្ពុជាបើទោះបីជារយៈពេលចុងក្រោយនេះប្រទេសកម្ពុជា ជួបវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ។ ក្នុងនោះផងដែរ ប្រទេសកម្ពុជាក៏ជាប្រទេសដែលសម្បូរបែបដោយសម្បត្តិវប្បធម៌ និង​បេតិកភណ្ឌ ជាពិសេសប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារជាដើម។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងថា សម្តេចបាន​សម្តែង​នូវសេចក្តីរីករាយដែលបានឃើញថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ច​សហប្រតិបត្តិការ​ដ៏ល្អរវាងប្រជាជន​ និងប្រទេសទាំងពីរ ​មានការរីកចម្រើនគ្រប់ស្ថានភាព និង​គ្រប់​កាលៈទេសៈ។

មុនពេលមានវិបត្តិជំងឺកូវីដ-១៩នេះ ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំតាម​ក្រសួង​មន្ទីរ និងប្រជាជននៃប្រទេសទាំងពីរ ​តែងតែបានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្ត បន្ទាប់ ​ហើយប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញ​ទៅមកលើបញ្ហាជាច្រើន ក្នុងក្របខ័ណ្ឌកិច្ច​សហប្រតិបតិ្តការតំបន់ ​និងអន្តរជាតិផងដែរ៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm