នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

2025/05/31 01:56:15 pm        201

ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលបានធ្វេីការឃាត់ម៉ូតូ ចំនួន ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង រំខានប្រជាពលរដ្ឋ នៅចំណុចផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

 ម៉ូតូទាំង ១០ រួមមាន ១-ម៉ូតូ ០១គ្រឿងម៉ាក Scoopy ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1Kl-3215 ។

២- ម៉ូតូ ០១គ្រឿងម៉ាក Honda CRF ពណ៌ ខ្មៅ ឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ1 LQ 9238 ។

៣-ម៉ូតូ ០១គ្រឿងម៉ាក Yamaha Exciter ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1HL-5091។ ៤-ម៉ូតូ ០១គ្រឿងម៉ាក Excitor ពណ៌ សលាយខ្មៅ ឆ្នាំ២០១៦ (គ្មានផ្លាកលេខ) ។ ៥-ម៉ូតូ ០១គ្រឿងម៉ាក Honda vorio ពណ៌កាត់ស្តាំង ឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1LH-8674 ។ ៦-ម៉ូតូ ០១គ្រឿងម៉ាក សូនិច ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1C-5557 ។ ៧-ម៉ូតូ ០១គ្រឿងម៉ាក ហុងដា (SL) ពណ៌ក្រហមលាយខ្មៅ (គ្មានផ្លាកលេខ) ។

៨-ម៉ូតូ ០១គ្រឿងម៉ាក Honda Wave ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1CJ-6260 ។ ៩-ម៉ូតូ ០១គ្រឿងម៉ាក YAMAHA MZLAS ពណ៍ ប្រផេះ ឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1JG-9428 ។ ១០-ម៉ូតូ ០១គ្រឿងម៉ាក Excitor ពណ៌ខ្មៅលាយស្វាយ ពាក់ផ្លាកលេខ ភ្នំពេញ 1KR-5873 ។

 ក្រោយឃាត់បានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលបានណែនាំអប់រំ និងធ្វេីកិច្ចសន្យា ដល់អ្នកបេីបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៊ាំងដើមមកដោះដូរដូចដើមវិញ ទើបប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ៕

តារាវុទ្ធី

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការចូលរួមពីភាគីពាក់ព័ន្ធមានសារៈសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់កម្ពុជា សម្រាប់ការចូលរួមដោះស្រាយបញ្ហាបរិស្ថានកាន់តែមានប្រសិទ្ធភាព
2025/06/03 10:00:58 pm        1
ទូតអង់គ្លេសប្រចាំកម្ពុជានឹងបន្តជួយផ្សព្វផ្សាយពីសក្តានុពលព្រលានយន្តហោះកម្ពុជាទៅកាន់ពិភពលោក
2025/06/03 09:17:45 pm        1
មន្រ្តីយោធាជាន់ខ្ពស់កម្ពុជា-វៀតណាមសន្យាបន្តប្រឆាំងដាច់ខាត់មិនឲ្យជនណាយកទឹកដីផងខ្លួនដើម្បីបំផ្លាញផលប្រយោជន៍ប្រទេសទាំងពីរឡើយ
2025/06/03 08:54:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការចូលរួមពីភាគីពាក់ព័ន្ធមានសារៈសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់កម្ពុជា សម្រាប់ការចូលរួមដោះស្រាយបញ្ហាបរិស្ថានកាន់តែមានប្រសិទ្ធភាព

2025/06/03 10:00:58 pm
​ទូតអង់គ្លេសប្រចាំកម្ពុជានឹងបន្តជួយផ្សព្វផ្សាយពីសក្តានុពលព្រលានយន្តហោះកម្ពុជាទៅកាន់ពិភពលោក
2025/06/03 09:17:45 pm
​មន្រ្តីយោធាជាន់ខ្ពស់កម្ពុជា-វៀតណាមសន្យាបន្តប្រឆាំងដាច់ខាត់មិនឲ្យជនណាយកទឹកដីផងខ្លួនដើម្បីបំផ្លាញផលប្រយោជន៍ប្រទេសទាំងពីរឡើយ
2025/06/03 08:54:08 pm
​ឯកឧត្តម ឡាយ សំកុលនិងឯកឧត្តម ឡេង ប៉េងឡុង អញ្ជើញធ្វើសន្និសីទសារព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា
2025/06/03 08:48:01 pm
​មនុស្សរាប់ម៉ឺននាក់ រងផលប៉ះពាល់ ពេលដែលទឹកជំនន់វាយប្រហារតំបន់ភាគឦសានប្រទេសឥណ្ឌា
2025/06/03 08:31:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/01 03:28:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/25 02:09:31 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/03 01:44:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/03 03:18:42 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am