សម្តេចតេជោ ហ៊ុន សែន សម្រេចបិទព្រឹត្តិការណ៍២០កុម្ភៈ ខណៈព្រឹត្តិការណ៍នេះបានសម្លាប់ពលរដ្ឋខ្មែរជាងបីពាន់នាក់

2021/12/20 08:09:09 pm        342

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្រេចប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលជាព្រឹត្តិការណ៍ឆ្លងការរីករាលដាលជំងឺកូវីដ-១៩ ហើយក៏ជាសោកនាថកម្ម ដែលកម្ពុជាបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយការរាតត្បាត នៃជំងឺកូវីដ-១៩នេះ ដោយបានសម្លាប់ពលរដ្ឋខ្មែរជាងបីពាន់នាក់ក្នុងរយៈ១០មកនេះ។

តាមរយៈសំឡេងពិសេសនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្ងៃទី២០ ខែធ្នូនេះ គឺជាលើកដំបូងក្នុងរយៈ ១០ខែកន្លងមកនេះ ដែលកម្ពុជាគ្មានករណីស្លាប់​ដោយ​សារជំងឺកូវីដ-១៩ ​ហើយអត្រាឆ្លងប្រចាំថ្ងៃក៏ធ្លាក់មកត្រឹមចំនួន ៧នាក់ផងដែរ ដោយកត្តាធ្លាក់ចុះ និងគ្មាន​អ្នកស្លាប់ដោយ ​សារកូវីដ១៩នេះ​ គឺកើតចេញពីការរួមចំណែកពីគ្រប់ផ្នែកពាក់ព័ន្ធ និងប្រជាពលរដ្ឋយើងទាំងអស់គ្នា។

យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់រួមគ្នា​ការពារ និងទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩នេះបន្តទៀត ​បើទោះបីជារាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈក្តី តែគ្រប់គ្នានៅតែបន្តធ្វើការប្រយុទ្ធប្រឆាំង​នៅ​មេរោគ​ដ៏កាចសាហាវ​មួយនេះដដែល ​ដោយត្រូវអនុវត្តន៍៣កុំ និង៣ការពារឲ្យបានខ្ជាប់ខ្ជួនជាដើមនោះ។

តាមរយៈសារសំឡេងនេះដែរ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានសម្តែងដោយ​មោទនភាព ​និងថ្លែងអំណរគុណដល់រដ្ឋាភិបាល ​និងប្រជាជន​ នៃសាធារណរដ្ឋប្រជាមានិតចិន ដែល​ជាបង្អែក​យុទ្ធសាស្ត្រ​ដ៏មុតមាំ ​សម្រាប់ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រឆាំង​មេរោគកូវីដ-១៩ និង​បរិក្ខាពេទ្យ ​សម្រាប់បម្រើឱ្យការជួយសង្គ្រោះ ​ការការពារ ​និងការព្យាបាលជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ ​សម្តេចនាយករដ្ឋមន្រ្តី ​ក៏បានបានសម្តែងការសោកស្តាយ និងចូលរួមរំលែក​មរណទុក្ខ ​ដល់ក្រុមគ្រួសារជនរងគ្រោះ ​ដែលមានសមាជិកគ្រួសារស្លាប់បាត់បង់ជីវិត ដោយ​សារជំងឺកូវីដ-១៩ ខណៈការស្លាប់នេះគឺភាគច្រើនពួកគាត់ ​មិនបាន​ចាក់វ៉ាក់សាំង,ជាមនុស្សចាស់ និងមាន​ជំងឺ​ធ្ងន់ធ្ងរ​រ៉ាំរ៉ៃ​ប្រចាំកាយជាដើមនោះ៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm