មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អំពាវនាវអោយស្ថាប័នព័ត៌មានលុបបំបាត់ព័ត៌មានក្លែងក្លាយ

2021/12/20 08:23:42 pm        519

ភ្នំពេញ៖ ឯកឧត្តម សូនី រង្សពិសិដ្ឋ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ខ្ជាប់ក្រមសីលធ៌ម និងវិជ្ជាជីវៈ ប្តេជ្ញារួមគ្នាដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ។

នេះគឺជាការបញ្ជាក់របស់ឯកឧត្តម សូនី វង្សពិសិដ្ឋ នៅក្នុងឱកាសដែលឯកឧត្តម បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុងពិធីខួបគម្រប់មួយឆ្នាំក្នុងការបង្កើតក្រុមហ៊ុន​Mengo Cultural Media និង​ការដាក់​ដំណើរការApp សារព័ត៌មានស្វាយ ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តទៀតថា ជំងឺកូវីដ១៩ បាននាំមកនូវបញ្ហាប្រឈម និង​កាលានុវត្តភាព ​ជាច្រើនដល់ប្រពន្ធ័ផ្សព្វផ្សាយសារព័ត៌មាន ​និងអ្នកសារព័ត៌មាន។

ស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ជាទូទៅត្រូវបានគ្រប់គ្រងយ៉ាងល្អប្រសើរ និង​យុទ្ធនា​ការ​ចាក់វ៉ាក់សាំងទូទាំងប្រទេស ប្រព្រឹត្តិទៅរលូន និងជោគជ័យគួរជាទីមោទនៈ ក្រោមការ​ដឹកនាំ​ប្រកបដោយគតិបណ្ឌិត​របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ដែលក្នុងនោះប្រព័ន្ធ​សារព័ត៌មាន​ក៏​បានចូលរួមចំនែកដើរតួនាទីយ៉ាងសំខាន់ផងដែរ។

ឯកឧត្តម សូនី វង្សពិសិដ្ឋបានបន្ថែមទៀតថា ក្នុងអំឡុងផ្ទុះឡើងនូវជំងឺកូវីដ១៩ អ្នកសារព័ត៌មាន​បាន​ចូលរួមអនុវត្តន៍ការងារ​របស់ខ្លួន​ប្រកប​ដោយ​វិជ្ជាជីវៈ ​ដោយ​ហ៊ាន​ប្រឈម​នឹង​ហានិភ័យ ប្រថុយ​គ្រោះថ្នាក់ដល់សុខភាពផ្ទាល់ខ្លួនដែល​អាចបណ្តាលពីការឆ្លងជំងឺកូវីដ១៩ ដើម្បី​ប្រមូល​ព័ត៌មាន​និងចូលរួមផ្សព្វផ្សាយព័ត៌មានស្តីពីស្ថានភាព ​ការបង្ការ និងការងារប្រយុទ្ធប្រឆាំង​ជំងឺ​កាចសាហាវនេះ។

ទន្ទឹមជាមួយគ្នានេះដែរ នៅក្នុងបរិបទកូវីដ១៩ ព័ត៌មានក្លែងក្លាយពាក់ពន្ធ័នឹងជំងឺកូវីដ១៩ និងប្រធាន​បទ​ផ្សេងៗ ត្រូវបានបង្កើតឡើង និងផ្សព្វផ្សាយដែលបង្ករផលប៉ៈពាល់ជាអវិជ្ជមានដល់សង្គម ហើយ​ក្រសួងព័ត៌មាន​បានអនុវត្តការងារជាច្រើនដើម្បីប្រឆាំ ​និងលុបបំបាត់ព័ត៌មានក្លែងក្លាយទាំងនោះ។ ត្រង់​ចំណុច​នេះហើយ ​ទើបឯកឧត្តម រដ្ឋលេខាធិការបានលើកទឹកចិត្តដល់ ប្រពន្ធ័សារព័ត៌មាន​ទាំងអស់​ត្រូវប្រកាន់ខ្ជាប់សីលធ៌ម​ និងវិជ្ជាជីវៈ ប្តេជ្ញារួមគ្នាដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ តាមរយៈបន្តចូលរួមផ្សាយព័ត៌មានពិត ដើម្បីពង្រឹងទំនុកចិត្តសាធារណៈជនតាម​ចំពោះប្រពន្ធ័​សារព័ត៌មានក្នុងស្រុក។

ឯកឧត្តម សូនី រង្សពិសិដ្ឋ បានវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុនMengo Cultur Media ដែលបានចូលរួម​ចំណែ​ក្នុងវិ​ស័យសារព័ត៌មាន​នៅកម្ពុជា ដោយបាន​អភិវឌ្ឍន៍យ៉ាងលឿន​តាមរយៈការពង្រឹង​សកម្មភាព​របស់ខ្លួន​ និងបានទទួលអាជ្ញាបណ្ណ័នានា ជាបន្តបន្ទាប់ពីក្រសួងព័ត៌មាន៕

អត្ថបទ៖ សូដាវណ្ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm