សហគមន៍កសិកម្មក្នុងស្រុក គ្រោងនាំបន្លែទៅកាន់ទីផ្សារសឹង្ហបុរីក្នុងពេលឆាប់ៗខាងមុខ

2021/12/20 08:55:02 pm        802

ភ្នំពេញ៖ សហគមន៍កសិកម្មតាសីសាមគ្គី នឹងនាំចេញបន្លែទៅប្រទេសសឹង្ហបុរីកក្នុងពេលឆាប់ៗ និងពង្រីកកានាំចេញទៅកាន់ ប្រទេសផ្សេងៗទៀត ខណៈសហគមន៍មួយនេះកំពុងជម្រុញផលិតកម្មប្រកបដោយសក្តានុពល គុណភាព និងអនាម័យខ្ពស់។

លោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតនៅឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង់ បានថ្លែងប្រាប់ ភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីការជម្រុញនាំចេញផលិតផលសិកម្ម នៅថ្ងៃទី២០ ខែធ្នូឆ្នាំ២០២១នេះថា ទាក់ទងនឹងការដាំដុះបន្លែ សុវត្ថិភាព សមាជិកសហគមន៍​ទាំង​អស់កំពុងដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ជាង២០មុខរួមមាន, ស្ពៃខៀវ ស្ពៃបូកគោ ស្ពៃក្ដោប ស្ពៃក្រញាញ់ខ្មែរ ស្ពៃហាង ស្ពៃតឿ ស្ពៃក្រញាញ់ផ្អែមម៉ាទ្បេស៊ី ស្ពៃចង្កឹះ ខាត់ណាដើម ខាត់ណាផ្កា ត្រសក់ ត្រឡាច ជីរណា និងប៉េងបោះជាដើម។

នៅក្នុងឆ្នាំ២០២១នេះ ការដាំដុះកើនឡើង និងបានផ្គត់ផ្គង់ទៅកាន់ទីផ្សារ រាជធានីភ្នំពេញ ក្នុងមួយថ្ងៃៗ២ទៅ ៣តោន គិតជាមធ្យមក្នុងមួយខែៗ បាននាំចេញប្រមាណជាង ៧០តោន ខណៈការនាំចេញនៅក្នុងឆ្នាំ ២០២០ ក្នុងមួយខែៗបានត្រឹម ៣០ ឬជាង ៣០តោនប៉ុណ្ណោះ។

ជុំវិញទីផ្សារបន្លែនេះដែរ, លោក ណុប នុន បានថ្លែងឲ្យដឹងថា ដោយសារសហគមន៍​មានការ​ដាំ​ដុះកើនឡើង ​ជាផលិតផល​ ប្រកបដោយគុណភាព និងមានអនាម័យខ្ពស់។បច្ចុប្បន្នអង្គកាហាវេស២ បានកំពុងសម្របសម្រួលរវាងសហគមន៍ ​និងក្រុមហ៊ុននាំចេញ ផលិត​កសិកម្ម ​តាមរយៈនេះសហគមន៍​សង្ឃឹមថា ​បន្លែត្រកួនរបស់កម្ពុជា នឹងអាចនាំចេញទៅកាន់ទីផ្សារ​សឹង្ហបុរី​ក្នុងពេលឆាប់ៗ ​និងពង្រីកទៅកាន់ទីផ្សារប្រទេសផ្សេងទៀត។

សហគមន៍កសិកម្មតាសីសាមគ្គី បានចុះបញ្ជីនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅឆ្នាំ២០១៧ បច្ចុប្បន្ន​សមាជិក​កើនឡើង​រហូតដល់ទៅ ១២៩ គ្រួសារ (ស្រ្តី៣៥នាក់) ​មានផ្ទៃដីដាំដុះបន្លែ ​៣៧ហត ​មាន​ភាគហ៊ុន ចំនួន ៩០១ ហ៊ុនទុនកើន ឡើងដល់ទៅ ៥២ លានរៀល ។

សូមបញ្ជាក់ថា៖ ក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២១ នេះ កម្ពុជាបានចេញបន្លែចម្រុះមានចំនួនជាង ៩៣ តោន ថយចុះជាង -៥%៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm