ចិន តវ៉ាការលើកឡើងរបស់ប្រមុខការពារជាតិអាមេរិក ថាជារឿង "ប្រមាថមើលងាយ" នៅវេទិកាសន្តិសុខ

2025/06/01 11:03:21 pm        102

ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃអាទិត្យ (០១ មិថុនា) នេះថា ទីក្រុងប៉េកាំង បានដាក់ការតវ៉ាការទូតទៅកាន់សហរដ្ឋអាមេរិក ជុំវិញការលើកឡើងបែប "ប្រមាថមើលងាយ" ដែលធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ខណៈចោទប្រកាន់ថាអាមេរិក បានព្រងើយកន្តើយចំពោះការអំពាវនាវរកសន្តិភាពពីបណ្ដាប្រទេសក្នុងតំបន់។

ក្រសួងបានលើកឡើងថា ចិន បានជំទាស់នឹងលោក Hegseth ដែលហៅទីក្រុងប៉េកាំង ថាជាការគំរាមកំហែងនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ដោយពណ៌នាការអត្ថាធិប្បាយរបស់លោកនៅឯកិច្ចសន្ទនាសន្តិសុខ Shangri-La ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃសៅរ៍ ថាជារឿង "គួរឱ្យសោកស្តាយ" និង "មានបំណងសាបព្រួសការខ្វែងគំនិត"។

ក្រសួងបាននិយាយលើគេហទំព័ររបស់ខ្លួនថា "លោក Hegseth មានចេតនាមិនអើពើនឹងការអំពាវនាវឱ្យមានសន្តិភាព និងការអភិវឌ្ឍដោយប្រទេសក្នុងតំបន់ ហើយជំនួសមកវិញបានបង្អួតចិត្តគំនិតនៃសង្រ្គាមត្រជាក់សម្រាប់ការប្រឈមមុខដាក់គ្នានៅក្នុងប្លុក លាបពណ៌ប្រទេសចិនជាមួយនឹងការចោទប្រកាន់ដែលបង្ខូចកេរ្តិ៍ឈ្មោះ និងបានហៅប្រទេសចិន ដោយខុសឆ្គងថាជា "ការគំរាមកំហែង"។

ក្រសួងបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍នេះថា "សហរដ្ឋអាមេរិក បានដាក់ពង្រាយសព្វាវុធវាយលុកនៅសមុទ្រចិនខាងត្បូង ហើយបានបន្តបញ្ឆេះ និងបង្កើតភាពតានតឹងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលកំពុងប្រែក្លាយតំបន់នេះឱ្យទៅទីតាំងងាយកើតមានហិង្សា"។

គួរឱ្យដឹងថា លោក Hegseth បានអំពាវនាវដល់សម្ព័ន្ធមិត្តនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់ខ្លួនគឺអូស្ត្រាលី ឱ្យចំណាយប្រាក់បន្ថែមទៀតលើការការពារជាតិ បន្ទាប់ពីព្រមានអំពីការគំរាមកំហែង "ពិតប្រាកដ និងអាចកើតមានឡើង" ពីប្រទេសចិន៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm