រុស្ស៊ី និងអ៊ុយក្រែន បង្កើនភ្លើងសង្គ្រាមនៅមុនការចរចាសន្តិភាពជុំបន្ទាប់នៅទួរគី

2025/06/02 04:24:55 pm        242

នៅមុនថ្ងៃនៃកិច្ចចរចាសន្តិភាព អ៊ុយក្រែន និងរុស្ស៊ី បានបង្កើនភ្លើងសង្គ្រាមយ៉ាងខក្ដៅគគុកជាមួយនឹងសមរភូមិយានដ្រូនដ៏ធំបំផុតនៃជម្លោះរវាងប្រទេសទាំងពីរ ស្ពានផ្លូវហាយវេរបស់រុស្ស៊ីមួយខ្សែត្រូវ បានបំផ្ទុះបាក់សង្កត់លើរថភ្លើងដឹកអ្នកដំណើរមួយ និងការវាយប្រហារប្រកបដោយមហិច្ឆតាលើយន្តហោះទម្លាក់គ្រាប់បែក ដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ ចូលជ្រៅក្នុងទឹកដីស៊ីបេរី។

បន្ទាប់ពីភាពមិនច្បាស់លាស់ជាច្រើនថ្ងៃអំពីថាតើអ៊ុយក្រែននឹងចូលរួមឬក៏អត់នោះ ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា រដ្ឋមន្ត្រីការពារជាតិលោក Rustem Umerov នឹងអង្គុយជាមួយក្រុមមន្ត្រីរុស្ស៊ីក្នុងជុំទីពីរនៃកិច្ចចរចាសន្តិភាពដោយផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃចន្ទសប្ដាហ៍នេះ។ជុំទីមួយនៃកិច្ចចរចាកាលពីជាងមួយសប្តាហ៍មុន បានផ្តល់នូវការដោះដូរឈ្លើយសឹកដ៏ធំបំផុតនៃសង្រ្គាម ប៉ុន្តែគ្មានការយល់ស្របណាមួយអំពីវិធីបញ្ឈប់ការប្រយុទ្ធនោះទេ។

មនុស្សយ៉ាងហោចណាស់៧នាក់បានស្លាប់ និង ៦៩ នាក់បានរងរបួស នៅពេលស្ពានផ្លូវហាយវេក្នុងតំបន់ Bryansk របស់ប្រទេសរុស្ស៊ីជិតព្រំដែនអ៊ុយក្រែនត្រូវបានបំផ្ទុះបាក់ធ្លាក់លើរថភ្លើងដឹកអ្នកដំណើរឆ្ពោះទៅទីក្រុងមូស្គូ ដែលមានមនុស្សចំនួន ៣៨៨នាក់នៅលើរថភ្លើងនោះ។ ពុំទាន់មាននរណាម្នាក់អះអាងទទួលខុសត្រូវនៅឡើយទេ។

អ៊ុយក្រែនបានវាយប្រហារយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពផ្ទុកនុយក្លេអ៊ែររបស់រុស្ស៊ីនៅឯមូលដ្ឋានយោធាជ្រៅក្នុងដែនដីស៊ីបេរីកាលពីថ្ងៃអាទិត្យ ដែលជាការវាយប្រហារលើកដំបូងរហូតមកដល់ពេលនេះពីសមរភូមិជួរមុខ ដែលមានចម្ងាយជាង ៤.៣០០គីឡូម៉ែត្រ។

កងកម្លាំងអាកាសអ៊ុយក្រែននិយាយថារុស្ស៊ីបានបាញ់បង្ហោះយានដ្រូន៤៧២គ្រឿង ជាចំនួនខ្ពស់បំផុតក្នុងការវាយប្រហារទាំងយប់រហូតមកដល់ពេលនេះ ។រុស្ស៊ី ក៏បានបាញ់មីស៊ីល៧គ្រាប់ផងដែរ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm