កម្ពុជានាំទំនិញទៅកូរ៉េខាងត្បូង មានទឹកប្រាក់សរុប ៣១០លានដុល្លារ ក្នុងរយៈពេល១១ខែ

2021/12/20 11:42:02 pm        511

ភ្នំពេញ៖ កម្ពុជាបាននាំទំនិញទៅប្រទេសកូរ៉េខាងត្បូង មានតម្លៃសរុប ៣១០ លានដុល្លារ ក្នុង​រយៈពេល ១១ខែឆ្នាំ២០២១នេះ កើនឡើង ៥,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមទិន្នន័យពាណិជ្ជកម្ម របស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Korea International Trade Association) ចេញផ្សាយកាលពីចុងសប្តាហ៍កន្លងទៅ​ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូង មានតម្លៃសរុប ៨៦៩ លានដុល្លារ កើនឡើង៨,៨ភាគរយ​ធៀប​នឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។

ដោយឡែកកម្ពុជា បាននាំចូលទំនិញ និងផលិតផលផ្សេងៗ ពីប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល​ដូចគ្នា​ មានតម្លៃ ៥៦០ លានដុល្លារ កើនឡើង ១០,៥ភាគរយ ធៀបនឹងរៈពេល១១ខែកាលពីឆ្នាំ​មុន​។

ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំចេញទៅប្រទេសកូរ៉េខាងត្បូង មានដូចជា ផលិតផល​វាយនភណ្ឌផលិតផលស្បែកជើង ​ផលិតផលធ្វើដំណើរនិងកាបូប ​គ្រឿងបង្គុំអគ្គិសនី ផលិតផល​កសិកម្ម មានកៅស៊ូ និងស្វាយស្រស់ជាដើម។

ចំណែកទំនិញសំខាន់ៗ កម្ពុជា នាំចូលពីកូរ៉េខាងត្បូង មានដូចជា រថយន្តឧបករណ៍អេឡិចត្រូនិក សំភារៈប្រើប្រាស់ក្នុងផ្ទះ ភេសផ្ជៈ ថ្នាំពេទ្យ និងផលិតសម្រេចផ្សេងទៀត។ កាលពីខែតុលា ប្រទេស​ទាំងពីរ បានចុះហត្ថលេខាជាផ្លូវការ លើសេចក្តីព្រាង នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីទ្វេភាគី កម្ពុជាកូរ៉េខាងត្បូង។

តាមរយៈកិច្ចព្រមព្រៀង ដែលគ្រោងដាក់អឱ្យអនុវត្តចាប់ពីដើមឆ្នាំក្រោយតទៅ នឹងជួយបើកទីផ្សារ​កម្ពុជាកាន់តែធំ សម្រាប់ទំនញនាំចេញទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង នៅក្រោមបន្ទាត់​ពន្ធគយ​អនុគ្រោះជាពិសេសនឹងទាក់ទាញវិនិយោគិនកូរ៉េ និងបរទេស​ ចូលមកវិនិយោគបន្ថែមនៅកម្ពុជា។​

សូមជម្រាបជូនថា ទំហំពាណិជ្ជកម្ម្វទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង សម្រេចបាន​ក្នុងទឹកប្រាក់ ៨៤៤ លានដុល្លារ កាលពីឆ្នាំ២០២០ ធ្លាក់ចុះ ១៧ភាគរយ ធៀបនឹងឆ្នាំ២០១៩។ ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្មនេះ គឹដោយសារការរីករាលដាលនៃវិបត្តិកូវីដ១៩៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm