បុណ្យខ្លែងបន្ទាយស្រី ព្រឹត្តិការណ៍ប្រពៃណីប្រចាំរដូវកាលពង្រីកសក្តានុពលទេសចរណ៍

2021/12/20 11:51:15 pm        680

សៀមរាប៖ រដ្ឋបាលស្រុកបន្ទាយស្រី នៅក្នុងព្រឹត្តិការណ៍បុណ្យខ្លែងលើកដំបូងរបស់ខ្លួន បានបង្ហាញគោលដៅសម្រាប់អនាគតថា បុណ្យខ្លែង នឹងស្ថិតនៅជាកម្មវត្ថុនៃព្រឹត្តិការណ៍ប្រពៃណីប្រចាំរដូវកាល និងចាប់យកនូវព្រឹត្តិការណ៍ប្រពៃណី សាសនា បុណ្យជាតិសំខាន់ៗ រួមទាំងការបង្កើតថ្មីបន្ថែមទៀត ទុកជាផលិតផលដើម្បីពង្រីកសក្តានុពលទេសចរណ៍ក្រៅពីប្រាសាទ។

បុណ្យខ្លែងបន្ទាយស្រី គឺជាព្រឹត្តិការណ៍មួយ ក្នុងព្រឹត្តិការណ៍ដំបូងៗ ដែលរដ្ឋបាលស្រុកបន្ទាយស្រី​បាន​បង្កើតឡើង ដើម្បីរួមចំណែកផ្តើមស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីរងគ្រោះដោយ​វិបត្តិកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំ។ នេះជាការលើកឡើងរបស់លោក ឃឹម ហ្វីណង់ អភិបាល​ស្រុកបន្ទាយស្រី កាលពីម្សិលមិញ ក្នុងពេលបើកដំណើរការព្រឹត្តិការណ៍​បុណ្យខ្លែងបន្ទាយស្រី។

លោក បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ដែលត្រូវបានធ្វើឡើងនៅភូមិបុរាណ ស-សី ល្បីខាង​ផលិត​កុលាលភាជន៍​នាសម័យអង្គរ ក្នុងឃុំត្បែងនោះ គឺជាការខិតខំជំរុញឲ្យមានបន្ថែមទៀត​នូវ​សក្តានុពល​ទេសចរណ៍ក្រៅពីប្រាសាទ។ បុណ្យខ្លែងបន្ទាយស្រី ​បានទាក់ទាញភ្ញៀវក្នុងស្រុក និងមានភ្ញៀវបរទេស ជាង២០០០នាក់។

ការរក្សាប្រពៃណីបង្ហោះខ្លែង នារដូវលំហើយ ក្រោយច្រូតកាត់ តាមរយៈនៃការរៀបចំ​ព្រឹត្តិការណ៍​ជាប្រចាំឆ្នាំនេះ ​គឺជាគោលដៅរបស់រដ្ឋបាលស្រុក។ ​ការជ្រើសរើសយកភូមិ សសី នៃឃុំត្រែង រៀបចំ​បង្កើត​ព្រឹត្តិការណ៍នេះ គឺដោយសារតែភូមិបុរាណមួយនេះ មានភាពអំណោយផលទាំង​ពេល​វេលា អំណោយផលទាំងទីតាំង និងនៅជាប់ជាមួយសម្រស់ធម្មជាតិ នៃជើងភ្នំគូលែនផងដែរ ដែល​ទាំងនេះ វាមិនទាមទារឲ្យមានភាពស្មុគស្មាញក្នុងការរៀបចំ និងមិនមានហានិភ័យ​ខ្ពស់​ទៅ​ដល់ការព្រួយបារម្ភអំពីកូវីដ-១៩។

ព្រឹត្តិការណ៍បុណ្យខ្លែងបន្ទាយស្រីឆ្នាំដំបូងនេះ​ មានការបង្ហោះខ្លែងឯកចំនួនជាង២០ខ្លែង ក្រោម​ការ​ចូលរួមដោយសមាគមអភិរក្ស និងអភិវឌ្ឍខ្លែងខ្មែរ។ ​ក្រៅពីការបង្ហោះខ្លែងឯក ក៏បានផ្ដល់ឱកាសជូន ប្រជាពលរដ្ឋ ​ដែលចេះធ្វើខ្លែងខ្លួនឯង​ អាចចូលរួមបង្ហោះកម្សាន្តបាន ​ហើយកម្មវិធីនេះ ក៏មាន​ស្តង់​ដាក់លក់ខ្លែងតូចៗ សម្រាប់កុមារ និងយុវវ័យ ជាវយកទៅបង្ហោះលេងជាលក្ខណៈគ្រួសារផងដែរ៕ អត្ថបទ៖ ងឹន គឹមឡេង 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm