ក្រុមមន្ត្រីនិយាយថា ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅនីហ្សេរីយ៉ា កើនដល់ជាង ២០០នាក់

2025/06/02 06:56:10 pm        113

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យ (០១ មិថុនា) ថា ចំនួនអ្នកស្លាប់បន្ទាប់ពីទឹកជំនន់ដ៏អាក្រក់បានវាយប្រហារទីក្រុង Mokwa របស់ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានកើនឡើងដល់ជាង ២០០នាក់ហើយ ដោយបន្ថែមថា នៅតែមានមនុស្ស ៥០០នាក់ កំពុងបាត់ខ្លួនក្នុងទីប្រជុំជនខាងជើងនៃភាគកណ្តាលរដ្ឋ Niger ខណៈបេសកកម្មស្វែងរកនៅតែបន្ត។

អនុប្រធានរដ្ឋាភិបាលក្នុងតំបន់ Mokwa លោក Musa Kimboku បានប្រាប់សារព័ត៌មាន BBC ថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានផ្អាក ដោយសារអាជ្ញាធរជឿថា ពុំមាននរណាម្នាក់អាចនៅមានជីវិតទៀតទេ។ ទឹកជំនន់ដែលប្រហែលជាអាក្រក់បំផុតនៅក្នុងតំបន់នេះអស់ពេល ៦០ឆ្នាំ បានហូរកាត់ទីប្រជុំជន Tiffin Maza និង Hausawa បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងឥតឈប់ឈរជាច្រើនថ្ងៃ។

ដោយរៀបរាប់ពីទិដ្ឋភាពនៃមហន្តរាយ អ្នកស្រុកក្នុងតំបន់បានប្រាប់ BBC ថា ពួកគេបានមើលឃើញផ្ទះសម្បែងរបស់ពួកគេ និងសមាជិកគ្រួសារត្រូវទឹកហូរជន់លិចយ៉ាងសោកសៅ។ កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ (Nema) ប្រកាសថា ខ្លួនបានចាប់ផ្តើមដំណើរការផ្តល់កញ្ចប់ជំនួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋរងផលប៉ះពាល់។

នីហ្សេរីយ៉ា ងាយនឹងលិចលង់ក្នុងរដូវវស្សាណាស់ ដែលបានចាប់ផ្តើមនៅក្នុងខែមេសា។ កាលឆ្នាំ២០២២ រលកទឹកជំនន់ដ៏អាក្រក់បំផុតរបស់ប្រទេសនេះក្នុងពេលជាងមួយទសវត្សរ៍ បានសម្លាប់មនុស្សជាង ៦០០នាក់ ជម្លៀសខ្លួនប្រហែល ១,៤លាននាក់ និងបានបំផ្លាញដីស្រែចម្ការចំនួន ៤៤០.០០០ហិកតាទូទាំងប្រទេស៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        11
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        59
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm