អង់គ្លេស៖ ជនអន្តោប្រវេសន៍ជាងជាង១.១០០នាក់ បានឆ្លងកាត់ព្រែកជីកកាលពីចុងសប្តាហ៍កន្លងទៅនេះ

2025/06/02 07:25:54 pm        141

យោងតាមសារព័ត៌មាន AFP បានឲ្យដឹងថា ជនអន្តោប្រវេសន៍ប្រហែល ១.១៩៤នាក់ បានទៅដល់ចក្រភពអង់គ្លេស បន្ទាប់ពីបានឆ្លងកាត់ព្រែកជីកតាមទូកតូចៗកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ជាកំណត់ត្រាសម្រាប់ឆ្នាំនេះ។

វាបាននាំមកនូវចំនួនសរុបនៃការឆ្លងកាត់របស់ជនអន្តោប្រវេសន៍នៅឆ្នាំនេះឡើងដល់១៤.៨០៨នាក់ ជាតួលេខដែលមិនធ្លាប់មានពីមុនមក ទោះបីជាមានវិធានការជាច្រើនត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលបារាំង និងចក្រភពអង់គ្លេស ដើម្បីទប់ស្កាត់ការឆ្លងកាត់នេះក៏ដោយ។

អាជ្ញាធរឆ្នេររបស់ប្រទេសបារាំង បាននិយាយថា ពួកគេក៏បានជួយសង្គ្រោះជនអន្តោប្រវេសន៍ជិត ២០០នាក់ផងដែរ នៅចន្លោះពីល្ងាចថ្ងៃសុក្រ ដល់ល្ងាចថ្ងៃសៅរ៍ សប្តាហ៍មុននេះ។

ការឆ្លងកាត់ចុងក្រោយនេះ រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក John Healey បានពណ៌នាថា «គួរឱ្យភ្ញាក់ផ្អើល» ដែលបានធ្លាក់ចុះតិចជាងកំណត់ត្រារាល់ពេលនៃជនអន្តោប្រវេសន៍ចំនួន១.៣០០នាក់ បានទៅដល់តាមទូកតូចៗក្នុងមួយថ្ងៃ កាលពីខែកញ្ញា ឆ្នាំ២០២២។ ប៉ុន្តែវានឹងនៅតែបង្ហាញពីការឈឺក្បាលសម្រាប់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ចំពោះការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ ។

ការិយាល័យក្រសួងមហាផ្ទៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីការទទៅដល់ចុងក្រោយរបស់ជនអន្តោប្រវេសន៍ថា «យើងទាំងអស់គ្នាចង់បញ្ចប់ការឆ្លងកាត់តាមទូកតូចៗដ៏គ្រោះថ្នាក់ ដែលគំរាមកំហែងដល់អាយុជីវិត និងធ្វើឱ្យខូចសន្តិសុខព្រំដែនរបស់យើង»។ លោក Starmer បានបង្ហាញគោលនយោបាយអន្តោប្រវេសន៍ថ្មីដ៏តឹងរ៉ឹងក្នុងខែនេះ ដែលរួមទាំងការបង្កើនរយៈពេលទ្វេដង មុនពេលជនអន្តោប្រវេសន៍អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការតាំងទីលំនៅក្នុងប្រទេស និងអំណាចថ្មីដើម្បីនិរទេសឧក្រិដ្ឋជនបរទេស។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        13
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        11
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm