ប្រមុខថាមពលអាតូមិករបស់អ៊ីរ៉ង់៖ ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ជាបន្ទាត់ក្រហមរបស់ក្រុងតេអេរ៉ង់

2025/06/02 07:33:49 pm        184

ប្រមុខអង្គការថាមពលអាតូមិករបស់អ៊ីរ៉ង់លោក Mohammad Eslami បាននិយាយកាលពីថ្ងៃអាទិត្យថាការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម គឺជាគ្រឹះនៃឧស្សាហកម្មនុយក្លេអ៊ែរ និងជាបន្ទាប់ក្រហមសម្រាប់ទីក្រុងតេអេរ៉ង់។  

លោកបានអត្ថាធិប្បាយបែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ IRIB ខណៈមានប្រតិកម្មទៅនឹងការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យអ៊ីរ៉ង់បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន និងរបាយការណ៍ទូលំទូលាយដែលចងក្រងដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) អំពីសកម្មភាពនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះ។

លោក Eslami បាននិយាយថាគ្មាននរណាម្នាក់អាចអះអាងថាអ៊ីរ៉ង់ពុំមានសិទ្ធិក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមបានឡើយ ដោយសង្កត់ធ្ងន់ថាប្រសិនបើគ្មានការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនោះនឹងមិនមានវដ្តឥន្ធនៈនុយក្លេអ៊ែរដែលនឹងប៉ះពាល់ដល់ការស្រាវជ្រាវនិងសកម្មភាពអនុវត្តរបស់អ៊ីរ៉ង់នៅទូទាំងវិស័យផ្សេងៗ។

លោកបានសង្កត់ធ្ងន់ថា គ្មានការជំនួសការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនោះទេ ដោយបន្ថែមថា ការចម្រាញ់គឺជាសិទ្ធិរបស់អ៊ីរ៉ង់ និងជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យានុយក្លេអ៊ែរ។

លោកបានបញ្ជាក់ទៀតថា របាយការណ៍ថ្មីៗរបស់ IAEA អំពីសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានចងក្រងក្រោមឥទ្ធិពលនៃប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស សហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm