រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការលុបបំបាត់ជំងឺអេដស៍ កំណត់យ៉ាងច្បាស់នូវគោលដៅសូន្យបី

2021/12/21 12:05:49 am        268

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រី្ត អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលុបបំបាត់ជំងឺអេដស៍ តាមរយៈការកំណត់យ៉ាងច្បាស់លាស់នូវគោលដៅសូន្យបី គឺ “គ្មានការឆ្លងមេរោគអេដស៍ថ្មី” “គ្មានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍” និង “គ្មានការស្លាប់ដោយសារជំងឺអេដស៍” នៅត្រឹមឆ្នាំ២០២៥។

​ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ យ៉ាងដូច្នេះក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២១ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងតាមបណ្តាញវីដេអូ កម្មវិធីZoom ដោយសារតែការគំរាមកំហែងជាបន្តពីការឆ្លង  រាតត្បាតនៃកូវីដ-១៩, នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។ ឯកឧត្តម បន្តទៀតថា ដើម្បីសម្រេចបាននូវគោលដៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវជាឱឡារិកដល់គ្រប់មជ្ឈដ្ឋានឱ្យរួមគ្នាជាចរន្តជាតិមួយដ៏ខ្លាំងក្លា ដែលនេះជាការប្តេជ្ញាចិត្តមួយដ៏រឹងមាំ និងជាកត្តាអនុគ្រោះចាំបាច់ប្រកបដោយប្រសិទ្ធភាពខ្ពស់រួចទៅហើយ។ ក្នុងន័យនេះ យើងបន្តជំរុញការចូលរួមជាពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងបណ្តាញអ្នកផ្ទុកមេរោគអេដស៍ ដោយមានស្ថាប័នដឹកនាំ គ្រប់គ្រង និងសម្របសម្រួលតែមួយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយជាពិសេស ដោយមានផែនការយុទ្ធសាស្រ្តជាតិតែមួយ មានប្រព័ន្ធតាមដាន និងវាយតម្លៃជាតិតែមួយ។ ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រី្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការចូលរួម ក៏ដូចជាការជំរុញឱ្យមានកិច្ចប្រជុំនានា ជាពិសេសកិច្ចប្រជុំស្តីពីការអនុវត្តន៍វិធានការ៦ចំណុចនៃ “លិខិតលេខ២១៣សជណ.សស” ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ឆ្ពោះទៅកាន់ចីរភាពក្នុងការឆ្លើយតបនឹងមេរោគ អេដស៍ និងជំងឺអេដស៍របស់រាជរដ្ឋាភិបាលកម្ពុជា។ ការងារនេះបាននិងកំពុងអនុវត្តបន្ត មានជាអាទិ៍៖ ការរៀបចំនូវវិធីសាស្រ្ត និងយន្តការនានាក្នុងការឆ្លើយតបនៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងពេលកន្លងទៅថ្មីៗនេះ។ យើងក៏បាននិងកំពុងគិតគូរពីការកៀរគរថវិកាមួយចំនួន ទាំងថវិកាជាតិ និងគម្រោង  មូលនិធិសកល ដើម្បីរៀបចំយុទ្ធសាស្ត្រប្រកបដោយភាពធន់ និងនវានុវត្តន៍ ក្នុងបរិបទនៃការរាលដាលជំងឺ  កូវីដ-១៩ ទៅលើការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ ជាក់ស្ដែង យើងទទួលបានលទ្ធផលជាផ្លែផ្កា ក្នុងការចរចាកញ្ចប់ថវិកាជាតិ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់រាជធានី ខេត្តចំនួន៤ ដែលត្រូវអនុវត្តគម្រោងកម្មវិធីទីក្រុងពន្លឿនការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ ចាប់ពីឆ្នាំ២០២២ទៅ។ នេះជាសមិទ្ធផលថ្មីមួយទៀត នៅក្នុងការចូលរួមចំណែកក្នុងការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការបញ្ចប់ការរីករាលដាលជំងឺអេដស៍ នៅឆ្នាំ២០២៥។ សម្រាប់ឆ្នាំ២០២៣ យើងនឹងបន្តចរចាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនូវកញ្ចប់ថវិកាបន្ថែមសម្រាប់ខេត្តមួយចំនួនទៀត។ 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រី្ត អៀង មូលី សូមអំពាវនាវឱ្យបន្តការប្រុងប្រយ័ត្នជាប់ជានិច្ច និងចូលរួមទប់ស្កាត់ការចម្លងទាំងអស់គ្នា ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងបន្តអនុវត្តនូវវិធានបង្ការផ្សេងៗដាក់ចេញដោយក្រសួងសុខាភិបាល៕អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm