អ្នកធ្វើធម្មយាត្រាមូស្លីមជាងមួយលាននាក់ សម្រុកទៅក្រុង Mecca ក្រោមកម្ដៅវាលខ្សាច់ដ៏ក្ដៅគគុក

2025/06/02 07:43:54 pm        88

អ្នកធ្វើធម្មយាត្រាជនជាតិមូស្លីម ជាងមួយលាននាក់ បានសម្រុកធ្វើដំណើរទៅកាន់ទីក្រុង Mecca ដ៏ស័ក្ដិសិទ្ធ របស់អារ៉ាប៊ីសាអ៊ូឌីត នៅមុនពិធីបុណ្យ ហាជី (Haj) ប្រចាំឆ្នាំ ដោយអាជ្ញាធរបានប្តេជ្ញាថានឹងរៀបចំពិធីធម្មយាត្រាប្រកបដោយសុវត្ថិភាពជាងកាលពីលើកមុន ស្របពេលមានកម្ដៅនៅវាលខ្សាច់ដ៏ក្ដៅគគុកយ៉ាងគ្រោះថ្នាក់ និងការបង្រ្កាបដ៏ធំលើភ្ញៀវទេសចរខុសច្បាប់។

សីតុណ្ហភាពត្រូវបានព្យាករថា នឹងឡើងលើសពី ៤០អង្សារសេក្នុងសប្តាហ៍នេះ ខណៈពិធីជួបជុំសាសនា ហាជី ប្រចាំឆ្នាំដ៏ធំបំផុតមួយរបស់ពិភពលោក នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី០៤ ខែមិថុនា។ បុណ្យហាជី ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងប្រាំនៃសាសនាអ៊ិស្លាម ត្រូវតែអនុវត្តឱ្យបានយ៉ាងហោចណាស់ម្តងជាចាំបាច់ដោយអ្នកកាន់សាសនាអ៊ិស្លាមទាំងអស់។

គិតត្រឹមថ្ងៃទី៣០ ខែឧសភា អ្នកធម្មយាត្រាជាង ១,៣លាននាក់ បានទៅដល់អារ៉ាប៊ីសាអ៊ូឌីត សម្រាប់ធម្មយាត្រាជាច្រើនថ្ងៃ នេះបើយោងតាមក្រុមមន្ត្រី។ ទោះជាស្ថិតក្រោមអាកាសធាតុយ៉ាងក្តៅគគុកក៏ដោយ ពួកអ្នកធ្វើធម្មយាត្រាបានសម្ដែងការត្រេកអរជាខ្លាំងនៅពេលពួកគេទៅដល់ទឹកដីក្រុង Mecca ដើម្បីប្រារព្ធពិធី។

អាជ្ញាធរបានប្រមូលផ្តុំភ្នាក់ងាររដ្ឋាភិបាលជាង ៤០អង្គភាព និងមន្ត្រីចំនួន ២៥០.០០០នាក់ ក្នុងឆ្នាំ២០២៥នេះ ដោយបង្កើនកិច្ចរខិតខំប្រឹងប្រែងទ្វេដងដើម្បីកាត់បន្ថយហានិភ័យទាក់ទងនឹងកម្ដៅ។ ក្នុងឆ្នាំ២០២៤ អ្នកធ្វើធម្មយាត្រាចំនួនជាង ១.៣០០នាក់ ដែលភាគច្រើននៃពួកគេមិនបានចុះឈ្មោះ និងខ្វះការចូលទៅកាន់តំបន់មានម៉ាស៊ីនត្រជាក់ បានស្លាប់ដោយសារតែសីតុណ្ហភាពកើនឡើងដល់ ៥១,៨អង្សារសេ នៅពេលនោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        275
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        317
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        297

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm