គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនៃក្រសួងការងារ ប្រកាសគាំទ្រចំពោះជំហរដ៏ម៉ឺងម៉ាត់របស់ សម្តេចនាយករដ្ឋមន្ត្រីដែលនាំយកបញ្ហាព្រំដែនជាមួយថៃទៅប្តឹងនៅ ICJ ដើម្បីឱ្យដាច់ស្រេច

2025/06/02 08:00:55 pm        431

សាស្ត្រាចារ្យនៃសាលាបណ្តុះបណ្តាលបច្ចេកទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃនៅក្នុងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបីទៅកាន់តុលាការអន្តរជាតិ(ICJ) ដើម្បីឱ្យដាច់ស្រេចចំពោះជម្លោះព្រំដែនដែលកំពុងអូសបន្លាយមួយនេះ។

ភ្លាមៗក្រោយការប្រកាសជំហរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តម យ៉ោក សុធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានអះអាងថា ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិក្នុងសំណុំរឿងព្រំដែនជាមួយប្រទេសថៃគឺជាយន្តការប្រកបដោយគតិបណ្ឌិតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្តម យ៉ោក សុធី អះអាងថា៖ “ខ្ញុំសូមគាំទ្រនូវជំហរដោះស្រាយបញ្ហាព្រំដែនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលប្រើប្រាស់យន្តការច្បាប់អន្តរជាតិជាគោលដើម្បីដោះស្រាយបញ្ចប់នូវបញ្ហាព្រំដែន។ ខ្ញុំសូមគាំទ្រទាំងស្រុង និងម៉ឺងម៉ាត់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល”។

ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានប្រកាសគាំទ្រដោយអះអាងថា ជំហរដ៏ម៉ឺងម៉ាត់របស់សម្តេចនាយករដ្ឋមន្ត្រីនាពេលនេះ គឺជារឿងត្រឹមត្រូវបំផុតព្រោះកម្ពុជាមិនចង់បានសង្គ្រាម ប៉ុន្តែក៏មិនអនុញ្ញាតឱ្យប្រទេសណាឃ្លានពានបានឡើយ។

ឯកឧត្តម តាន់ កុសល បញ្ជក់ថា៖ “សូមគាំទ្រចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលនឹងនាំយកបញ្ហាព្រំដែនខ្មែរ-ថៃក្នុងតំបន់ប្រាសាទតាមាន់ធំ តាក្របី និងតំបន់មុំបី ទៅកាន់តុលាការអន្តរជាតិ ICJ ដើម្បីឱ្យដាច់ស្រឡះជាមួយភាគីថៃ ហើយចំណាច់ការរបស់សម្តេចបង្ហាញពីការតាំងចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារទឹកដីដែនអធិបតេយ្យភាពជាតិ ដោយមិនអនុញ្ញាតឱ្យភាគីណាមួយមករំលោភបំពានបានឡើយ”។

ជាមួយគ្នានេះ ឯកឧត្តម ជិន តារា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក៏បានបង្ហាញជំហរក្នុងការគាំទ្រយ៉ាងខ្លាំងខ្លាដែរចំពោះចំណាត់ការរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។

ឯកឧត្តមបន្តថា៖ “ក្នុងនាមថ្នាក់ដឹកនាំ គណៈគ្រប់គ្រងបុគ្គលិក មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សក្នុងវិទ្យាស្ថាន សូមគាំទ្រចំពោះប្រសាសន៍យ៉ាងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្តឹងទៅតុលាការអន្តរជាតិ ICJ ដើម្បីជម្រះឱ្យដាច់ស្រេច សម្រាប់អ្នកជំនាន់ក្រោយ”។

សម្រាប់នាយកវិទ្យាស្ថានរូបនេះ ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិនេះ គឺដើម្បីកុំឱ្យពួកជ្រុលនិយមមួយក្តាប់តូច បង្កវិទ្ធង្សនាម្តងហើយម្តងទៀតនៅក្នុងទឹកដីកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ព្រំដែនសន្តិភាពដែលកម្ពុជាបានកសាង។

សូមបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានអះអាងជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ( ICJ) ដើម្បីរំលត់ និងបញ្ចប់បញ្ហាព្រំដែនជាមួយប្រទេសថៃ ដើម្បីកុំឲ្យប្រទេសទាំងពីរឈានដល់ការផ្ទុះអាវុធដាក់គ្នា និងធ្លាក់ចូលអន្ទាក់របស់ក្រុមជ្រុលនិយម បើទោះបីជាថៃមិនព្រមឡើងទៅតុលាការយ៉ាងណាក៏ដោយ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm