NEA នឹងរៀបចំវគ្គបណ្តុះបណ្តាល “ជំនាញទន់” ដោយឥតគិតថ្លៃនាថ្ងៃទី៣ ខែមិថុនាស្អែកនេះ

2025/06/02 08:49:34 pm        507

ទីភ្នាក់ងារជាតិមុខរបរ និងការងារ ហៅកាត់ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​ថ្ងៃ​ទី៣ ខែមិថុនា ឆ្នាំ២០២៥ស្អែកនេះ នឹងរៀបចំវគ្គបណ្តុះបណ្តាល “ជំនាញទន់” រយៈពេល​មួយ​ថ្ងៃ​ពេញ និងមិនឥតគិតថ្លៃអ្វីទាំងអស់ ជូនដល់យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ ដើម្បី​ឆ្លើយតបតម្រូវការកម្លាំងពលកម្ម ក៏ដូចជាបំពេញតម្រូវការរបស់ភាគីនិយោជក។

លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និង​ការងារ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែមិថុនានេះថា គិត​រហូត​មក​ដ​ល់បច្ចុប្បន្ននេះ NEA តែងតែរៀបចំឱ្យមានជាព្រឹត្តិការណ៍កិច្ចសម្ភាសន៍ ក៏ដូច​ជា​យន្តការ​ក្នុង​ការ​ជួយ​គាំទ្រ​ដល់យុវជន សិស្ស និស្សិតទាំងអស់នៅតាមគ្រឹះស្ថាន សហគ្រាស និងវគ្គ​បណ្តុះ​បណ្តាល​មួយ​ចំនួនទៀត ដើម្បីជាទន់បន្ថែមដើម្បីត្រៀមលក្ខណៈសម្បតិ្តចូលទីផ្សារការងារ ពីព្រោះថា មុនចូលក្នុងទីផ្សារការងារ យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ ចាំ​បាច់​ត្រូវ​តែ​ត្រៀម​​ខ្លួន និងគួរតែចូលរួមការបណ្តុះបណ្តាលជំនាញទន់ ដោយសារជំនាញ់ទន់ ជួយ​បង្កើន​ចំណេះ​ដឹង​របស់​បុគ្គលម្នាក់ៗក្នុងការរក្សាការងារ សំដៅជំរុញឲ្យមានវឌ្ឍភាពនៅក្នុងក្រុមហ៊ុន និង​ការ​ងារ​ផ្សេងៗ ព្រមទាំងដោះស្រាយបញ្ហានៃការផ្លាស់ប្តូរបច្ចេកវិទ្យា និងតម្រូវ​តាម​ស្ថានភាព​ទីផ្សារ​ការងារ​។

លោកបានបន្តថា ចំពោះគោលបំណងសំខាន់ៗនៃវគ្គបណ្តុះបណ្តាលទាំងនេះ គឺ​ដើម្បី​ផ្តល់​នូវ​ការ​ចែក​រំលែក​ពាក់ព័ន្ធ​គន្លឹះទំនាក់ទំនង ដែលមានការអនុវត្តជាក់ស្តែង រួមជាមួយបទ​ពិសោធន៍​ជា​ច្រើន​ដែល NEA បានធ្វើការបានគិតជាមួយបណ្តាគ្រឹះស្ថាន សហគ្រាស ហើយ​វិស័យ​ឯកជន​ទាំង​នោះ​ ក៏បានបញ្ជូនគ្រូបង្គោលមកធ្វើការបណ្តុះបណ្តាលដោយផ្ទាល់ដូចគ្នាផងដែរ ដើម្បី​ជួយ​និយោជិត​ឲ្យ​រៀនសូត្រយ៉ាងរហ័ស និងអនុវត្តកិច្ចកាន់តែមានប្រសិទ្ធភាព និងធ្វើឲ្យ​កន្លែង​ការងារ​កាន់​តែ​មាន​ការអភិវឌ្ឍថ្មី។

លោកប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា មុនចូលក្នុងទីផ្សារការងារ យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ ចាំបាច់ត្រូវតែត្រៀមខ្លួន និងគួរ​តែ​ចូល​រួម​ការ​បណ្តុះ​បណ្តាល​ជំនាញ​ទន់ ដោយសារជំនាញ់ទន់​ជួយ​បង្កើន​ចំណេះ​ដឹង​របស់​បុគ្គល​ម្នា​ក់​ៗ​ក្នុង​ការ​រក្សា​ការ​ងារ សំដៅជំរុញឲ្យមានវឌ្ឍភាពនៅក្នុងក្រុមហ៊ុន និងការងារផ្សេងៗ ព្រម​ទាំង​ដោះ​ស្រាយ​បញ្ហា​នៃ​ការផ្លាស់ប្តូរបច្ចេកវិទ្យា និងតម្រូវតាមស្ថានភាពទីផ្សារការងារ ព្រោះថា ជំនាញទន់នេះ ដើរ​តួនាទីយ៉ាងសំខាន់ ដូចជា ៖ ការដឹកនាំមនុស្ស, ការគ្រប់គ្រប់សកម្មភាព , ការ​គ្រប់​គ្រង​ធន​ធាន​ និងការគ្រប់គ្រងព័ត៌មាន។

យោង​តាមទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) វគ្គបណ្តុះបណ្តាលថ្ងៃស្អែកនេះ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នឹងបានជួបជាមួយវាគ្មិនដែលមានបទពិសោធន៍ច្រើនឆ្នាំ ដែល​នឹង​ចូលរួមចែករំលែកចំណេះដឹង និងគន្លឹះសំខាន់ៗដូចជា៖ ១. របៀប​ប្រាស្រ័យ​ទាក់​ទង​ប្រកប​ដោយ​ប្រសិទ្ធភាព ២. វិធីសាស្រ្តក្នុងការដោះស្រាយបញ្ហា និង៣. ការបំពេញការងារជាក្រុម ទាំង​នៅ​អំឡុងពេលសិក្សា ឬបំពេញការងារជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        136
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        117
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm